សហជីព-កម្មករជូនពរថ្នាក់ដឹកនាំ និងអ្នកបំពេញ​ការងារ​គម្រោងព្រែក​ជីកហ្វូនណនតេជោ​ឱ្យដំណើរការល្អប្រសើរ

2024/07/19 06:27:57 pm        352

ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹង​បើក​ការដ្ឋាន​ដើម្បី​សាងសង់ សហជីព កម្មករ និងកម្មការនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែងការការអបអរសាទរ ជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជា​ក្រុម​ការងារ​ដែល​ត្រូវ​បំពេញ​បេសកម្ម​នេះ​ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។

ជួបសម្ភាសន៍រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះលោក ផាត់ ហ៊ុន សហជីព​កម្ម​ករ​កម្ពុជា​ (CLUF) បាននិយាយថាដោយសារថ្ងៃប្រកាស​បើកការដ្ឋាន​ផ្លូវការ​ព្រែកជីក​ហ្វូណនតេជោ​ចំថ្ងៃ​កម្ម​ករនិយោជិតធ្វើការងារ ដោយខក​ខានមិនបានចូលរួមអបអរសាទរដោយផ្ទាល់ តាមរយៈ​ការ​ជួបជុំ​ធ្វើពិធីទូងស្គរ និងវាយជួងជាដើម ប៉ុន្តែរូបលោកក៏ដូចជាកម្មករ កម្មការិនី​ជា​ច្រើន​នាក់​ផ្សេងទៀ​ត​ពិតជាសប្បាយចិត្តនិងគាំទ្រ ១០០% ព្រោះបានបង្ហាញពីចលនាជាតិ និង​ការ​សាមគ្គី​ភាព​​របស់​ជនរួមជាតិទាំងមូលទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តដ៏សំខាន់នេះ។

ទាក់ទិនគម្រោងព្រែកជីកនេះដែរ កម្មករ កម្មការនីរោងចក្រផលិតស្បែកជើង ស្ថិត​នៅស​ង្កាត់​កាកាប​២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​គម្រោង​ព្រែកជីកហ្វូណនតេជោ ហើយរំពឹងទៀតថា ក្រោមការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមគោលនិយោបាយរបស់គណបក្សប្រជាជន នឹងដឹកនាំ​ប្រទេស​រីកចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​ជាពិសេសទាក់ទាញអ្នកវិនិយោគកាន់​តែច្រើន​ឲ្យ​មក​បណ្តាក់​ទុន​បើក​រោង​ចក្រថែម​ទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋគ្រប់ទិសទី និងមានប្រាក់ចំណូលទៀងទាត់។

ដើម្បីជាការអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈ​ការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅ​វេលា​ម៉ោង ៩:០៩នាទីព្រឹក៕ អត្ថបទ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm