លោក Donald Trump បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋក្នុងអំឡុងពេលសុន្ទរកថាបិទសន្និបាតដែលគ្របដណ្តប់ដោយការប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពីចុងសប្តាហ៍មុន។

អតីតប្រធានាធិបតីរូបនេះបាន និយាយនៅពេលចាប់ផ្តើមសុន្ទរកថារយៈពេល៤ថ្ងៃរបស់លោកថា "ភាពមិនចុះសម្រុងនិងការបែកបាក់នៅក្នុងសង្គមរបស់យើងគួរតែត្រូវបានព្យាបាល" ។

លោកបានបន្ថែមថា “ខ្ញុំកំពុងឈរឈ្មោះធ្វើជាប្រធានាធិបតីសម្រាប់អាមេរិកទាំងមូល មិនមែនពាក់កណ្តាលរបស់អាមេរិកទេ ព្រោះរាល់ជ័យជម្នះគឺសម្រាប់សហរដ្ឋអាមេរិកទាំងមូល។
លោក Trump ក៏បានពិភាក្សាអំពីគោលនយោបាយការបរទេសផងដែរ ដោយប្តេជ្ញាថានឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្នបានបង្កើតឡើង ។
លោកបានអះអាងថា ប្រសិនបើលោកជាប្រធានាធិបតី សង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នឹងមិនកើតឡើងឡើយ ប៉ុន្តែលោកមិនបានលើកឡើងពីរបៀបដែលលោកនឹងបញ្ឈប់នោះទេ។
លោកបានអះអាងថា ខ្ញុំអាចបញ្ឈប់សង្គ្រាមបានដោយការហៅទូរស័ព្ទ៕