
ភ្នំពេញ៖ ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណា ត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលកម្ពុជាក្លាយជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជ នបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផលបានធ្វើឱ្យសភាពការណ៍នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
ការអបអរសាទររបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ ជាមួយអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែសីហា៕ដោយ៖ សៅ ភិរុណ