គណៈកម្មាការអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ផ្លូវកៅស៊ូ ប្រវែងជាង ៣គីឡូម៉ែត្រ នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប

2024/07/19 08:53:00 pm        212

ផ្លូវកៅស៊ូពីរជាន់ចំនួន ១ខ្សែ មានប្រវែង ៣,៥០០ម៉ែត្រ នៅក្នុងភូមិពាក់ស្ពា នៅឃុំសង្វើយ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមការងារអន្ដរក្រសួងចំនួន២ ចុះត្រួតពិនិត្យ និងវាយ​តម្លៃ​ប្រគល់​ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារថែទាំផ្លូវ។ ផ្លូវនេះស្ថាបនា​ដោយ​កង​វិស្វកម្មលេខ ១៨០ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជទបទ ជាសេនាធិការ បាន​នឹង​កំពុង​ខិតខំស្ថាបនាផ្លូវនៅទីជនបទឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះមានផ្លូវចាក់បេតុង ផ្លូវ​ក្រាល​កៅស៊ូពីរជាន់ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋនៅទីជនបទ ក៏ដូចជាការដឹកជញ្ជូនកសិផល ជាពិសេសនៅក្នុងរដូវវស្សានេះ។

ក្រុមការងារអន្ដរក្រសួងដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ​តំណាង​ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២៤។

ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃផ្លូវជនបទ និងសំណេះ​សំណាល​ជា​មួយ​ពលរដ្ឋរស់នៅអមសងខាងផ្លូវឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា ផ្លូវគឺជា​សរសៃ​ឈាម​ ដ៏​សំខាន់មួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចនេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូត​​ដល់​រាជ​រដ្ឋាភិបាលទី៧ នៅតែចាត់ទុក និងដាក់ចូលវិស័យនេះ នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាលទី១។ មួយវិញទៀតការអភិវឌ្ឍផ្លូវជនបទ ដើម្បីតភ្ជាប់រវាងទីជនបទ និង​ទីប្រជុំជន ឬ​ទីក្រុងឱ្យកាន់តែខិតជិតគៀកគ្នា ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅមក ជា​ពិសេស ការ​នាំ​យក​កសិផល ឬផលិតផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាប់រហ័ស។

ឯឧត្ដម​បណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ការប្រែក្លាយផ្លូវជនបទ ដែល​ពី​មុន​មាន​សភាពភក់ជ្រាំ លំបាកក្នុងការធ្វើដំណើរនេះ វាជួយកាត់បន្ថយពេលវេលា ថវិកា មាន​សុវត្ថិ​ភាព មិនបង្កការរំខានសម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និង​ប្រជាពលរដ្ឋទៅកាន់មន្ទី​រ​ពេទ្យ ​កាន់តែឆាប់រហ័សជាងមុនដែលទាំងនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល មិនថា​ត្រឹម​តែ​នៅ​ខេត្តតាកែវមួយប៉ុណ្ណោះទេ គឺនៅទូទាំងប្រទេស។

ឆ្លៀតឱកាសនោះដែរក្រុមការងារក៏បានបង្ហាញនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានផ្តល់ផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដឹកកសិកផល​ទៅ​កាន់​ទីផ្សារ និងចូលរួមចំណែកលើកស្ទួយជីវភាពរបស់អ្នកភូមិនៅតំបន់នេះឱ្យកាន់តែល្អប្រសើរទៀត។

ឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារក៏បានអំពាវនាវ និងស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​រួម​នឹង​ប្រ​ជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវទាំងនោះឱ្យបានល្អ និងចូលរួម​ទប់​ស្កាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេស​ប្រជាពលរដ្ឋ​ត្រូវ​ចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន។

ប្រជាពលរដ្ឋ​បានបង្ហាញនូវការសប្បាយរីករាយ ដែលទទួលបាននូវសមិទ្ធផលផ្លូវថ្មី ធ្វើឱ្យពួក​គាត់​ងាយ​ស្រួល​ក្នុងការធ្វើដំណើរ ហើយការអភិវឌ្ឍនូវផ្លូវនេះ គឺបានឆ្លើយតបទៅនឹងសំណូមពរ និង​តម្រូវ​ការ​ចាំបាច់ ដែលចង់បានកន្លងមក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm