
ភ្នំពេញ៖ AKP បានឱ្យដឹងតាមរយៈការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង នៅថ្ងៃទី៣០ ខែសីហានេះថា ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានមកស្នាក់នៅជាបណ្តោះអាសន្ននៅកម្ពុជា គឺធ្វើឡើងដោយឈរលើគោលការណ៍មនុស្សធម៌។
ឯកឧត្តម បញ្ជាក់បន្ថែមថា បន្ទាប់ពីសម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសនៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ថានឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានប្រមាណ ៣០០នាក់ មកស្នាក់នៅជាបណ្តោះអាសន្ន មុននឹងស្វែងរកការធ្វើដំណើរទៅប្រទេសទី៣៕ ដោយ៖ គង់ ឌិន