ប៉ាគីស្ថាន ជំរុញពលរដ្ឋនិងអ្នកទេសចរឱ្យប្រុងប្រយ័ត្នជាមុន ជុំវិញការព្យាករណ៍ភ្លៀងមូសុង

2024/07/19 09:25:32 pm        430

មន្ត្រីម្នាក់បាននិយាយថា នាយកដ្ឋានឧតុនិយមប្រទេសប៉ាគីស្ថាន បានជំរុញប្រជាជន និងអ្នកទេសចរ ឲ្យមានវិធានការប្រុងប្រយ័ត្នជាមុន ក្នុងពេលព្យាករណ៍ទឹកភ្លៀងធ្លាក់មូសុង។

នាយកដ្ឋានឧតុនិយមប្រទេសប៉ាគីស្ថាន បានណែនាំថា មនុស្សគ្រប់គ្នាគួរតែជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងជៀសវាងតំបន់ដែលងាយទទួលរងបំណាក់ដី ហើយកុមារត្រូវរក្សានៅឱ្យឆ្ងាយពីតំបន់លិចទឹក ខ្សែភ្លើង និងបង្គោលភ្លើង ដោយបាននិយាយថា សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន គឺជាអាទិភាពខ្ពស់បំផុត។

មន្ត្រីឧតុនិយមនិយាយថា ខេត្តចំនួនបួននៅប្រទេសអាស៊ីខាងត្បូងមួយនេះ មានតំបន់ ហ្គីលជីត បាល់ទីស្តាន(Gilgit Baltistan) និង តំបន់កាស្មៀរ(Kashmir) ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង និងផ្គររន្ទះ ដោយសារតែប្រព័ន្ធអាកាសធាតុ រហូតដល់ថ្ងៃទី២១ ខែកក្កដា ដែលអាចបណ្តាលឱ្យមានទឹកជំនន់។

គ្រប់ស្ថាប័ន ក្រសួងពាក់ព័ន្ធទាំងអស់ កំពុងសហការគ្នា ដើម្បីទប់ស្កាត់រាល់ឧបទ្ទវហេតុនានា ហើយនាយកដ្ឋានត្រូវបានណែនាំ ឲ្យមានការជូនដំណឹងដល់សហគមន៍មូលដ្ឋាន អ្នកទេសចរ និងអ្នកធ្វើដំណើរនៅតំបន់ដែលមានហានិភ័យខ្ពស់។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចេញសេចក្តីប្រកាសអាសន្ន និងការព្រមាន អំពីទឹកជំនន់ដ៏គំហុក និងការជន់លិចទីក្រុង នៅផ្នែកខ្លះរបស់ប្រទេស ដោយសារភ្លៀងមូសុង។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Punjab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សយ៉ាងហោចណាស់២៤នាក់បានស្លាប់ និង៨០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀងធ្លាក់ នៅក្នុងខេត្តភាគខាងកើត នៅខែនេះ។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm