ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការអនុម័តរបស់សភាអ៊ីស្រា អែលលើសំណើដែលប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកនាំពាក្យលោក Sufian Qudah បាននិយាយថា ការសម្រេចចិត្ត និងសកម្មភាពដែលចេញដោយអ៊ីស្រាអែល មិនផ្លាស់ប្តូរការពិតនៃការកាន់កាប់ទឹកដីប៉ាឡេ ស្ទីនរបស់ខ្លួនទេ ហើយក៏មិនប៉ះពាល់ដល់ការអនុវត្តបន្តនៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ឆ្នាំ ១៩៤៩ ដែលទាក់ទងនឹងការការពារជនស៊ីវិល ក្នុងសម័យសង្គ្រាម។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា លោក Qudah បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់អ៊ីស្រាអែល ដើម្បីបដិសេធសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីនចំពោះរដ្ឋឯករាជ្យ និងអធិបតេយ្យភាពរបស់ពួកគេ មិននាំមកនូវសន្តិសុខ និងសន្តិភាពដល់តំបន់នេះទេ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល ក៏ដូចជាការបន្តវាយលុកប្រឆាំងនឹងតំបន់ហ្កាហ្សា ស្ទ្រីប។
កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ក្រសួងក៏បានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមអ៊ីស្រាអែល Itamar Ben-Gvir ទៅកាន់បរិវេណវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។