តើនឹងមានអ្វីកើតឡើង នាពេលបន្ទាប់? ប្រសិនលោក Biden ចាកចេញពីការប្រជែងតំណែងប្រធានាធិបតី

2024/07/19 10:00:32 pm        110

ប្រធានាធិបតីអមេរិក លោក Joe Biden កំពុងស្ថិតនៅក្រោមការចោមរោមពីសមាជិកក្នុងគណបក្សរបស់លោក ខណៈដែលអ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងៗ ទាំងឯកជន និងសាធារណៈ ជំរុញឲ្យលោកបញ្ចប់ការប៉ុនប៉ុង ដើម្បីជាប់ឆ្នោតឡើងវិញ បន្ទាប់ពីមាននូវលទ្ធផលមិនល្អ អំឡុងពេលជជែកដេញទល់នឹងគូបដិបក្ខ លោក Donald Trump។

កិច្ចប្រឹងប្រែងរបស់លោក Biden ក្នុងការពង្រឹងដល់ទំនុកចិត្តលើបេក្ខភាពរបស់លោក មិនអាចផ្សះផ្សាការបែកបាក់ រវាងលោក និងគណបក្សរបស់លោកដែលកំពុងកើនឡើងបានឡើយ។ ហើយបើទោះជារហូតមកដល់ពេលនេះ លោកបានច្រានចោលការអំពាវនាវឲ្យលោកដកខ្លួនក៏ដោយ ក៏លោក Biden បាននិយាយកាលពីថ្ងៃអង្គារ (ទី១៦ ខែកក្កដា) ថា ប្រសិនបើមាន «បញ្ហាសុខភាព» លេចឡើង នោះអាចបង្ខំឲ្យលោកត្រូវពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់លោក ក្នុងការបន្តការប្រកួតប្រជែង។

ប្រកដណាស់ នៅដំណាក់កាលនេះ មធ្យោបាយតែ ១គត់ ដើម្បីជំនួសលោក Biden នៅក្នុងតំណែងបេក្ខជនទី១ របស់គណបក្សប្រជាធិបតេយ្យ អំឡុងពេលធ្វើយុទ្ធនាការនេះ គឺលុះត្រាណាតែរូបលោកផ្ទាល់យល់ព្រមបោះបង់ដោយស្ម័គ្រចិត្ត ឬបើមិនដូច្នោះទេ លុះត្រាតែលោកទទួលមរណភាព ឬមាន «ពិការភាព»។

ប្រសិនបើលោក Biden បញ្ចប់យុទ្ធនាការរបស់លោក មុនការបោះឆ្នោតចាប់ផ្តើម គណៈប្រតិភូដែលត្រូវបានកំណត់ អាចបោះឆ្នោតជ្រើសរើសបេក្ខជនថ្មី។ យោងតាមច្បាប់របស់ DNC (សន្និបាតគណបក្សប្រជាធិបតេយ្យ) ប្រសិនបើគ្មានបេក្ខជនណាឈ្នះសំឡេងភាគច្រើននៅក្នុងបោះឆ្នោតដំបូងនោះ «គណៈប្រតិភូជាន់ខ្ពស់» ច្រើនជាង ៧០០នាក់ អាចចូលរួមក្នុងការបោះឆ្នោតបន្តបន្ទាប់។ បន្ទាប់មក ការបោះឆ្នោតនឹងបន្តរហូតដល់បេក្ខជនណាម្នាក់ទទួលបានសំឡេងភាគច្រើនពីគណៈប្រតិភូ។

សម្រាប់ពេលនេះ ក្នុងពេលមានសម្ពាធកាន់តែខ្លាំងឡើងលើលោក Biden ឲ្យចាកចេញពីការប្រកួតប្រជែងនោះ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ បានត្របាញ់ឆ្ពោះទៅអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលបណ្ឌិត និងអ្នកជំនាញជាច្រើន ចាត់ទុកថា ជាជម្រើសដែលទំនងបំផុត ក្នុងការមកជំនួសរូបលោក៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm