សហគ្រិនខ្មែរជាស្រ្តីវេចខ្ចប់ផលិតផលក្នុងស្រុក ត្រូវបានសមាគមថៃគាំទ្រ និងជួយរកទីផ្សារ

2024/07/19 10:30:24 pm        121

ភ្នំពេញ ៖ សហគ្រិនខ្មែរកែច្នៃផលិតផលក្នុងស្រុកមួយ ត្រូវបានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកស្ទួយនិងជួយស្វែងរកទីផ្សារ សម្រាប់ការចែកចាយផលិតផល ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសការនាំចេញទៅប្រទេសថៃ ដើម្បីជួយគាំទ្រដល់ផលិតផលខ្មែរ ជាពិសេសផលិតផលដែលកើតចេញពីសហគ្រិនជាស្រ្តី។

​លោកស្រី ញ៉ែម ច័ន្ទនី ម្ចាស់សហគ្រាស ហេង ច័ន្ទនីអង្គរមាស លើកឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយ សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលបាន បង្ហាញនូវឆន្ទៈយ៉ាង មោះមុត នៃការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យមឲ្យកាន់តែខ្លាំងក្លា ដើម្បីចូលរួមបង្កើតនូវការងារ មុខរបរ ការបង្កើនប្រាក់ ចំណូល កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

លោកស្រី បន្តថា ជាក់ស្តែងមកដល់ពេលនេះ ឃើញថា ផលិតផលដែលវេចខ្ចប់ និងកែច្នៃដោយសហគ្រិនខ្មែរកំពុងមានការ រីកចម្រើន និងទទួលបានការគាំទ្រលើទីផ្សារជាបណ្តើរៗ, ជាក់ស្តែងផលិតផលរបស់សហគ្រាស ហេង ច័ន្ទនីអង្គរមាស បច្ចុប្បន្នកំពុង ទទួលបានការគាំទ្របន្ថែម ពីសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ក្នុងគោលដៅជួយជ្រោមជ្រែង ការស្វែករកដៃគូរពាណិជ្ជកម្មទាំង ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដើម្បីរុញផលិតផលរបស់សហគ្រាសមួយនេះ ចូលទៅក្នុងទីផ្សារឲ្យបានច្រើន ដែលជាផ្នែកមួយ ជួយលើកកម្ពស់ដល់សហគ្រិនជាស្រ្តីនៅកម្ពុជា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងថា ជុំវិញការកែច្នៃ និងវេចខ្ចប់ ផលិតផលនៅកម្ពុជានេះ ឃើញថា មានសម្ទុះរីកចម្រើនគួរកត់សម្គាល់ និងបានកំពុងចែកចាយលើទីផ្សារយ៉ាងយ៉ាងផុលផុសផងដែរ។ ដើម្បីជំរុញផលិតផលខ្មែរឲ្យចូលទីផ្សារកាន់តែច្រើន ជាពិសេសផលិតផលដែលវេចខ្ចប់ដោយស្រ្តីនេះ លោកស្រីនឹងខិតខំជួយស្វែងរក ទីផ្សារ តាមអ្វីដែលអាចទៅបាន ទាំងទីផ្សារក្រៅស្រុក និងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ខណៈបច្ចុប្បន្នអ្នកវិនិយោគមកពីប្រទេសថៃ បានបង្កើតផ្សារទំនើបៗជាច្រើននៅកម្ពុជា ក៏ដូចតាមផ្សារម៉ាតទំនើបៗផងដែរ ដើម្បីឲ្យពួកគាត់ទទួលយកផលិតផលដែលវេចខ្ចប់ ដោយស្រ្តីទាំងនោះ។

ទាក់ទិនបញ្ហានេះដែរ, ឯកឧត្តម ឆើតគៀត អត្ថកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានកោត សរសើរចំពោះសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា ដែលបានពង្រីកខ្លួនកាន់តែធំក្នុងការទំនាក់ទំនង មិនត្រឹមតែពាណិជ្ជករថៃ ប៉ុណ្ណោះទេ ថែមទាំងមានពាណិជ្ជករកម្ពុជាបានចូលរួមផងដែរ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងការប្រកបរបររកស៊ីទទួលទាន និងក៏ជាការ ចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ។ ទាក់ទិនគម្រោងនេះដែរ, ឯកឧត្តមបានគាំទ្រ និងលើក ទឹកចិត្តឲ្យមានការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ និងធ្វើការទំនាក់ទំនងរវាងពាណិជ្ជករថៃ និងកម្ពុជាកាន់តែច្រើនថែមទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm