សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង ៦,៣ % ក្នុងឆមាសទី១ និង ៦% នៅក្នុងបំណាច់ឆ្នាំនេះ

2024/07/19 10:45:27 pm        301

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំពុងអនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តកើនឡើងប្រមាណ ៦,៣ ភាគរយ នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ខ្ពស់ជាងឆ្នាំមុន ដែលត្រូវបានប៉ាន់ស្មាន់ ៥ ភាគរយ។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៤ នេះថា នៅឆមាសទី១ ឆ្នាំ២០២៤ នេះ សេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេស បញ្ហាភូមិសាស្ត្រនយោបាយ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយ ដែលបាន ប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនលាននាក់ ព្រមទាំងធ្វើឱ្យទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាង បណ្ដាប្រទេសធំៗមួយចំនួនមានភាពល្អក់កករកាន់តែខ្លាំង។ 

ភាពតានតឹងភូមិសាស្ត្រនយោបាយទាំងនេះ គឺជាឧបសគ្គដល់សន្ទុះការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបង្កើនភាពមិន ច្បាស់លាស់លើការកើនឡើងនៃអតិផរណា ។ ក្នុងស្ថានភាពនេះ បើទោះជាអតិផរណាបានថយចុះជាបន្តបន្ទាប់ក៏ដោយ ក៏បណ្តាធនា គារកណ្ដាលធំៗមួយចំនួន ជាពិសេសធនាគារកណ្តាលអាមេរិក មិនទាន់កាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួននៅឡើយទេ។ បញ្ហា ភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជា និងបញ្ហាដែលបានកើតឡើងនៅក្នុងស្រុក បានធ្វើឱ្យតំបន់នានាលើពិភពលោក ទទួលបានកំណើនក្នុងល្បឿនខុសៗគ្នា។ យ៉ាងណាម៉ិញនៅសហភាពអឺរ៉ុប កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុង អត្រាទាប។ នៅប្រទេសចិន វិបត្តិអចលនទ្រព្យ ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កត្តាប្រជាសាស្ត្រ និងការកើនឡើងនៃថ្លៃពលកម្ម បាននិងកំពុងបន្ថយល្បឿនកំណើនសេដ្ឋកិច្ច ដែលបញ្ហានេះនាំឱ្យប៉ះពាល់ដល់ការងើបឡើង នៃ សេដ្ឋកិច្ចតំបន់និងពិភពលោកផងដែរ។ ដោយឡែកសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានវឌ្ឍនភាពល្អ ទោះបីនយោបាយរូបិយវត្ថុរឹតត្បិត។

លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា សម្រាប់កម្ពុជាវិញ ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាល កំពុងត្រូវបាន អនុវត្តដោយពិលាស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជាឱ្យបន្តកើនឡើងប្រមាណ ៦,៣ ភាគរយ នៅឆមាសទី១ និងត្រូវបានព្យាករថា មានអត្រា ៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (មាន៥ ភាគរយ)។ កំណើននេះ ត្រូវបានគាំទ្រជាចម្បងដោយ កំណើនវិស័យកាត់ដេរ និងទេសចរណ៍។ ជាក់ស្ដែងការនាំចេញផលិតផលកាត់ដេរកើនជាង ១៧ ភាគរយ ការនាំចេញផលិតផល កសិកម្មកើនជិត ៤៨ ភាគរយ ខណៈដែលចំនួនភ្ញៀវអន្តរជាតិបានកើនឡើងជាង ២១ ភាគរយ។ ដោយឡែកវិស័យសំណង់ និង អចលនទ្រព្យ ដែលជាសសរស្ដម្ភមួយ ក្នុងចំណោមសសរស្ដម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា បន្តទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងថា មានកំណើនត្រឹម ១,៤ ភាគរយ និង ០,៨ ភាគរយ រៀងគ្នា។ កំណើនទាបនៃវិស័យនេះ គួបផ្សំនឹងកម្រិតទាប ជាងមុន នៃចំណាយរបស់ភ្ញៀវអន្តរជាតិ បានប៉ះពាល់មួយផ្នែកដល់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការ ប្រើប្រាស់ និងសកម្មភាពក្នុងវិស័យផ្សេងទៀត ជាពិសេសការជួញដូរដុំនិងរាយជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm