[UPDATE] ៖ ការដាច់ប្រព័ន្ធ IT ប៉ះពាល់លើវិស័យអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក

2024/07/19 11:00:48 pm        132

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានប្រកាសផ្អាកការហោះហើររបស់ខ្លួន នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ ដោយលើកឡើងពីបញ្ហាទំនាក់ទំនង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ នៅជុំវិញពិភពលោក ក៏បានរាយការណ៍ថា ការដាច់ប្រព័ន្ធអ៊ិនធឺណិត ឬ IT កំពុងរំខានដល់ប្រតិបត្តិការរបស់ពួកគេ។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines, Delta Airlines, United Airlines និង Allegiant Air បានផ្អាកការហោះហើរតិចជាង ១ម៉ោង បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រាប់ថា ខ្លួនបានដោះស្រាយការគាំងសេវាក្លោដរបស់ខ្លួន ដែលបានប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបជាច្រើន។ តែយ៉ាងណាក្ដី ភ្លាមៗ គេនៅមិនទាន់ច្បាស់ទេថា តើការប្រកាសមិនឲ្យមានការហោះហើរ គឺទាក់ទងទៅនឹងការគាំងប្រព័ន្ធ IT របស់ក្រុមហ៊ុន Microsoft នៅមុននេះដែរ ឬយ៉ាងណា។

នៅប្រទេសអូស្ត្រាលី ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ បានទទួលរងការរំខាន ដែលរដ្ឋាភិបាល បាននិយាយថា ហាក់ដូចជាមានទំនាក់ទំនងទៅនឹងបញ្ហាមួយ នៅឯក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike។ 

នាថ្ងៃទី១៩ ខែកក្កដា នៅពេលដែលសារព័ត៌មាន Reuters ទាក់ទងផ្នែកជំនួយបច្ចេកទេសរបស់ខ្លួន ក្រុមហ៊ុន Crowdstrike បានប្រាប់ថា ខ្លួនដឹងពីរបាយការណ៍នៃការដាច់លើប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft ទាក់ទងនឹងឧបករណ៍ចាប់សញ្ញា Falcon ដោយមិនបាននិយាយអំពីប្រទេសអូស្ត្រាលីនោះឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm