អាហ្វហ្គានីស្ថាន៖ យោធាសហរដ្ឋអាមេរិកបានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ២០ឆ្នាំដ៏រ៉ាំរ៉ៃដែលបានចាប់ផ្តើម និងបញ្ចប់ដោយក្រុមតាលីបង់ប្រកាន់តឹងដែលកំពុងកាន់អំណាច ទោះបីមានប្រាក់រាប់ពាន់លានដុល្លារត្រូវបានចំណាយ ព្យាយាមកសាងប្រទេសហែកហួរដោយជម្លោះនេះក៏ដោយ។

ការបាញ់កាំភ្លើងអបអរសាទរបានផ្ទុះឡើងនៅទីក្រុងកាប៊ុល នៅព្រឹកព្រលឹមថ្ងៃអង្គារ (៣១ សីហា) នេះ ហើយក្រុមមន្ត្រីជាន់ខ្ពស់តាលីបង់បានសាទរព្រឹត្តិការណ៍នេះថា ជាពេលវេលាដ៏ល្អបំផុត។ ការដកទ័ពចេញនេះបានកើតឡើង បន្ទាប់ពីថ្ងៃចុងក្រោយនៃបេសកកម្មដ៏គួរឱ្យភ័យខ្លាចក្នុងការជម្លៀសប្រជាជនអាមេរិក និងអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមដឹកនាំដោយអាមេរិក ហើយដែលបណ្ដាលឱ្យជនជាតិអាហ្វហ្គានីស្ថានជាង ១០០នាក់ និងទាហានអាមេរិក ១៣នាក់ស្លាប់នៅក្នុងការវាយប្រហារអត្តឃាតកាលពីសប្ដាហ៍មុន។
ការដកទ័ពចេញនេះបានកើតឡើងនៅមុនថ្ងៃទី៣១ ខែសីហា ជាថ្ងៃកំណត់ពិតប្រាកដដែលប្រធានាធិបតី Joe Biden បានកំណត់ពេលដើម្បីបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់សហរដ្ឋអាមេរិក ដែលជាទីបំផុតបានឆក់យកជីវិតទាហានអាមេរិកជាង ២.៤០០នាក់៕
អត្ថបទ៖ សុខមាន