អភិបាលខេត្តឧត្តរមានជ័យ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយ និងសំណូមពររបស់ពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់

2024/07/19 11:02:12 pm        503

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ខែកក្កដានេះ ឯកឧត្តម មាន ចាន់យ៉ាដា ​បានណែនាំ​ដល់​មន្ទីរជំនាញ​ស្ថាប័នពាក់ព័ន្ធទាំងអស់ ​ពន្លឿនការដោះស្រាយបញ្ហានានា ដែលជាទុក្ខកង្វល់​របស់​ប្រជាពលរដ្ឋឲ្យបានលឿន ​និងមានប្រសិទ្ធភាពខ្ពស់​។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ​ថ្លែងបែបនេះ ក្នុង​វេទិកា​សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងមានការ​ចូលរួម​ពីមន្រ្តីមកពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋសរុប ១២០០នាក់ ស្ថិតក្នុងបរិវេណវត្តប្រាសាទរាជាសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្នុងវេទិការនោះដែរឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា រាល់​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ទុក្ខកង្វល់ផ្សេងៗ​កន្លងមក​ ដែលពុំទាន់​មាន​ដំណោះស្រាយ​ត្រូវលើកយកនូវបញ្ហា និងសំណូមពរទាំងអស់នោះ ​មកធ្វើការ​ដោះស្រាយ​ដើម្បី​ក្រុមការងារ​មន្ត្រី​ជំនាញ​​ធ្វើការ​បកស្រាយ​ជូនបងប្អូនប្រកបដោយភាពច្បាស់លាស់ និងទទួលបានភាពយុត្តិធម៌ផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា បានបន្ថែមទៀតថា សម្រាប់រាជរដ្ឋាភិបាលថ្មី អាណត្តិ​ទី៧នេះ ក៏មិនខុស​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន​នោះដែរ​។រាជរដ្ឋាភិបាលអាណត្តិថ្មី​ដែលមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ​ជា​នាយករដ្ឋមន្រ្តី ​តែងតែ​បាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា។

ទន្ទឹមគ្នានោះដែរឯកឧត្តមអភិបាលខេត្តឧត្តមានជ័យ ក៏​បាន​ទទួលយក​នូវ​សំណូមពរ​ និង​ធ្វើការ​ដោះស្រាយបញ្ហាប្រឈមនានា ដែលជាទុក្ខកង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ដើម្បី​ដោះស្រាយ ​និងឆ្លើយតបឲ្យបានភ្លាមៗ ​ដូចជា៖ បញ្ហាដីធ្លី ,ធ្វើប្លង់ដី ,ធ្វើ​អត្តសញ្ញាណ​បណ្ណ ,កែតម្រូវឈ្មោះ ​,ធ្វើ​អត្រានុកូលដ្ឋាន និង​បញ្ហា​ប្រព័ន្ធផ្លូវ ​ប្រព័ន្ធលូចល័តទឹកក្នុងមូលដ្ឋាន។

ចុងបញ្ចប់ ឯកឧត្តម មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយចប្រឈមនានា ជូនដល់ប្រជាពលរដ្ឋគឺជា​កាតព្វកិច្ច​មួយ​ដ៏សំខាន់ ក្នុងនាមអាជ្ញាធរ ​និងធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿ​ជឿជាក់ និង​ទទួល​បាន​ភាពកក់ក្តៅ​ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm