ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការ នៃការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី រាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត និងមណ្ឌលសុខភាពក្បាលរមាស នាថ្ងៃទី១៩ ខែកក្កដា នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរចំពោះមន្រ្តី ទាំងអស់ រួមទាំងអជ្ញាធរ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតី ទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។ ឯកឧត្តម បានកត់សម្គាល់ថា មានការរីកចម្រើនក្នុងវិស័យសុខាភិ បាលនៅតំបន់ភូមិភាគឦសាននេះ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស។
ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំបង្កើនសមត្ថភាព ពិសេសគឺ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកប ដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។
ប្រជាពលរដ្ឋដែលបានចូលទទួលសេវាសុខាភិបាលនៅក្នុងមនី្ទរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាង
បន្ទាប់ពីបញ្ចប់ការពិនិត្យមន្ទីរពេទ្យ ឯកឧត្ដម ឈាង រ៉ា ក៏បានឆ្លៀតជួបសំណេះសំណាល ជាមួយរដ្ឋ បាលខេត្ត ដើម្បីផ្ដល់អនុសាសន៍គន្លឹះសម្រាប់ការអនុវត្តការងារឱ្យបានកាន់តែប្រសើរប្រកបដោយនិរន្តរភាព។ ការអភិវឌ្ឍខ្លួនជាប់ជាប្រចាំក្នុងការបម្រើវិស័យសុខាភិបាល ការបន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើ អនាម័យ សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងលើសពីនេះ ការរក្សាបានធនធាន មនុស្សល្អៗដែលមានជំនាញច្បាស់លាស់ ស្រលាញ់វិជ្ជាជីវៈ គឺជាអ្វីដែលត្រូវប្តេជ្ញាចិត្តធ្វើជាប់ជាប្រចាំ ក្នុងនោះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការឱ្យបានល្អបំផុតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់លំ ដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យកៀកប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសធ្វើដំណើរឆ្ពោះទៅកាន់ខេត្តរតនគិរី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខា ភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលរមាស ដែលស្ថិតនៅព្រំប្រ ទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដើម្បីចុះសួរសុខទុក្ខ និងណែនាំអំពីការការពារសុខភាពបន្ថែមទៀត ពីជំងឺ ផ្សេងៗ ជាពិសេក្នុងរដូវភ្លៀងនេះ។
សូមជម្រាបជូនផងដែរថា ខេត្តដែលត្រូវបានចុះពិនិត្យអំពីស្ថានភាព និងវឌ្ឍនភាពសុខាភិបាល កំលុងដំ ណើរបេសកកម្ម ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា នេះ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ខេត្តរតនគីរី មណ្ឌលគីរី និងត្បូងឃ្មុំ ៕
អត្ថបទ រដ្ឋា
























