កំពង់ចាម៖ មន្ត្រីជំនាញជលផលកំពង់ចាម បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកជេីងព្រៃ និងស្រុកបាធាយ បានចំនួន៣ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទផងដែរ ។
ជាក់ស្តែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរស្រុកបាធាយ នឹងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងផងដែរ។
បេីតាមការបញ្ជាក់ លោក លីស្រ៉ី នាយស្តីទីខណ្ឌជលផលកំពង់ចាមស្តីទី បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងសមត្ថកិច្ច បានធ្វេី រុះរើកាប់បំផ្លាញចោលវត្ថុតាងរួមមាន៖ ឧបករណ៍លូស្បៃមុងសរុប ចំនួន៨មាត់,របាំងស្បៃមុងសរុបប្រវែង ១៦០ម៉ែត្រ ,បង្គោលសរុបចំនួន២៣០ដើម, ឧបករណ៍រ៉ាវ៥មាត់។
ទន្ទឹមនឹងនេះដែរ លោក លីស្រ៉ី នាយស្តីទីខណ្ឌជលផលកំពង់ចាម រួមនឹងអាជ្ញាធរមូលដ្ឋាន ក៍បានអំពាវនាវ និងចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឲ្យឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន៕ ដោយ ៖ សីហា






