រាជរដ្ឋាភិបាលវិនិយោគហេដ្ឋារចនាសម្ព័ន្ធតាមជនបទជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

2024/07/20 12:11:09 am        122

កណ្ដាល ៖ រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំ បានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការវិនិយោគសាធារណៈ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពផ្តល់សេវា ជាពិសេសការវិនិយោគហេដ្ឋារចនាសម្ព័ន្ធតាមជនបទ ដើម្បីឆ្លើយតាមតម្រូវការរបស់ប្រជាជន ក្នុងដំណើរជំរុញ អន្តរកម្មផ្នែកសេដ្ឋកិច្ចនិងសង្គម។

​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ គណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព ការងារស្ថាបនាផ្លូវក្រាល បេតុងចំនួន២ខ្សែ មានប្រវែងសរុប ២ ៨០០ ម៉ែត្រ ស្ថិតស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៤ ឯកឧត្តមបាន ថ្លែងទៅកាន់ប្រជាពលរដ្ឋថា ជុំវិញការការអភិវឌ្ឍនេះ, រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាព នយោបាយនៅក្នុងផ្ទៃប្រទេស ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

ឯកឧត្តម បន្តថា ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងប្រែក្លាយតំបន់ជនបទ នៃកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ រីកចម្រើនប្រកបដោយបរិយាបន្ន និង មាននិរន្តរភាព ជាក់ស្តែងផ្លូវបេតុងខាងលើ ដែលអនុវត្តដោយ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង កាកសំណល់សង្គ្រាម រួមជាមួយផ្លូវជាច្រើនខ្សែផ្សេងៗទៀតនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខណ្ឌក្រសួង បានកំពុងផ្តល់ អត្ថប្រយោជន៍ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាម មូលដ្ឋាន ដែលស្ថិតនៅក្រុមក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នា ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច ដ៏សំខាន់នៅតាមមូលដ្ឋានផងដែរ។

នៅក្នុងការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ និងគណៈកម្មាធិការអន្តរក្រសួង ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៥០ នាក់ ដោយនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខ ទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពល រដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមចូល រួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អប្រសើរ និងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវនេះជាដើម ធ្វើយ៉ាង រក្សាគុណភាពផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm