ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ប្រមុខបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពហើយ បន្ទាប់ពីកាន់តំណែងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសអស់រយៈពេល ១៣ឆ្នាំ។ លោកមានវ័យ ៨០ឆ្នាំ។
ដោយដកស្រង់ព័ត៌មានពីក្រុមគ្រូពេទ្យរបស់លោក Trong ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា លោកបានលាចាកលោកនេះ នៅរសៀលថ្ងៃសុក្រនេះ «បន្ទាប់ពីមានជំងឺមួយរយៈពេល»៕