ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ប្រមុខបក្សកុម្មុយនីស្តវៀតណាម លោក Trong ទទួលមរណភាព ក្នុងវ័យ ៨០ឆ្នាំ

2024/07/20 02:02:57 am        71


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ បានរាយការណ៍ថា ប្រមុខបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពហើយ ក្នុងវ័យ ៨០ឆ្នាំ បន្ទាប់ពីកាន់តំណែងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសអស់រយៈពេល ១៣ឆ្នាំ។

ដោយដកស្រង់ព័ត៌មានពីក្រុមគ្រូពេទ្យរបស់លោក Trong ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា លោកបានលាចាកលោកនេះ នៅរសៀលថ្ងៃសុក្រនេះ «បន្ទាប់ពីមានជំងឺមួយរយៈ»។ ប្រព័ន្ធផ្សព្វផ្សាយនោះ បានរាយការណ៍ថា លោកបានទទួលមរណភាព ដោយសារតែមានវ័យចំណាស់ និងជំងឺធ្ងន់ធ្ងរ តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមឡើយ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) ប្រធានាធិបតីវៀតណាម លោក To Lam បានចូលកាន់តំណែងជំនួសលោក Trong នៅពេលដែលបក្សបានប្រកាសថា មេដឹកនាំវ័យចំណាស់របស់ខ្លួន ត្រូវការផ្តោតលើការព្យាបាលផ្នែកវេជ្ជសាស្រ្ត។

គួរបញ្ជាក់ថា ទោះបីជាវៀតណាម ជាផ្លូវការមិនមានមេដឹកនាំកំពូលក៏ដោយ ប៉ុន្តែលោក Trong ដែលទទួលបានការអប់រំពីសហភាពសូវៀត ក្នុងនាមជាអគ្គលេខាធិការបក្ស គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ ហើយបានកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ២០១១ មក។

នៅឆ្នាំ២០២១ លោក Trong ទទួលបានអាណត្តិទី៣ បន្ទាប់ពីច្បាប់កំណត់អ្នកកាន់តំណែងប្រមុខបក្សមកត្រឹម ២អាណត្តិ ត្រូវបានលុបចោល ដោយបង្ហាញពីភាពខ្លាំង និងឥទ្ធិពលនយោបាយដ៏សំខាន់របស់លោក នៅក្នុងគណបក្សដែលបានគ្រប់គ្រងវៀតណាមអស់រយៈពេលជិតកន្លះសតវត្សរ៍។

បក្សនឹងត្រូវសម្រេចថា តើលោក Lam នឹងធ្វើជាអគ្គលេខាបក្សស្តីទីរហូតដល់អាណត្តិបច្ចុប្បន្ន សម្រាប់តំណែងនេះ ផុតកំណត់ បន្ទាប់ពីសមាជនាពេលបន្ទាប់ នៅឆ្នាំ២០២៦ ឬថា តើបក្សនឹងត្រូវជ្រើសរើសបេក្ខជនថ្មីជាមុន ពីក្នុងជួររបស់បក្ស ឬយ៉ាងណា៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm