អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យរបស់ក្រុមតាលីបង់និយាយថា ក្រុមអ៊ីស្លាមនិយមប្រកាន់តឹងនឹងបង្ក្រាបការវាយប្រហាររបស់ពួករដ្ឋអ៊ីស្លាម ហើយរំពឹងថាពួកគេនឹងបញ្ចប់នៅពេលដែលកងកម្លាំងបរទេសចាកចេញពីប្រទេសនេះ។

អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid បានប្រាប់សារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍ចុងសប្ដាហ៍ថា យើងសង្ឃឹមថា ជនជាតិអាហ្វហ្គានីស្ថានទាំងនោះដែលទទួលឥទ្ធិពលពីក្រុមរដ្ឋអ៊ីស្លាម (IS) នឹងបោះបង់ប្រតិបត្តិការរបស់ខ្លួន ដោយមើលឃើញការបង្កើតរដ្ឋាភិបាលអ៊ីស្លាមដោយគ្មានវត្តមានជនបរទេស។ លោកបានបន្ថែមថា “ប្រសិនបើពួកគេបង្កើតស្ថានភាពសម្រាប់សង្គ្រាម ហើយបន្តប្រតិបត្តិការរបស់ពួកគេនោះរដ្ឋាភិបាលអ៊ីស្លាមយើងនឹងដោះស្រាយជាមួយពួកគេ”។ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដ៏សាហាវដែលអះអាងដោយក្រុមរដ្ឋអ៊ីស្លាម IS នៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សជាច្រើនដែលសង្ឃឹមរត់ចេញពីប្រទេសនេះ ព្រមទាំងសមាជិកកងកម្លាំងអាមេរិកចំនួន ១៣នាក់។
ទោះយ៉ាងណាការសងសឹក ឬការវាយប្រហារដោយអាមេរិកទៅលើទីតាំងរបស់ក្រុមរដ្ឋអ៊ីស្លាម IS ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានធ្វើឱ្យចលនានេះផ្ទុះកំហឹង។ មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យ ដាក់គោលដៅទៅលើរថយន្តមួយគ្រឿង ដែលគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម IS៕
អត្ថបទ៖ សុខមាន