តុលាការកំពូលអង្គការសហប្រជាជាតិនិយាយថា ការកាន់កាប់ដែនដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល គឺខុសច្បាប់

2024/07/20 04:50:20 pm        77

តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ការចូលកាន់កាប់ដែនដីប៉ាឡេស្ទីន និងការតាំងលំនៅរបស់អ៊ីស្រាអែល នៅទីនោះគឺខុសច្បាប់ ហើយគួរតែត្រូវដកខ្លួនចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងការរកឃើញដ៏ច្បាស់លាស់បំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន ស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ មតិយោបល់របស់អង្គចៅក្រម នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលគេស្គាល់ថាជាតុលាការពិភពលោក មានទម្ងន់នៅក្រោមច្បាប់អន្តរជាតិ ហើយអាចនឹងធ្វើឱ្យការគាំទ្រដល់អ៊ីស្រាអែល ចុះខ្សោយ។

ប្រធានតុលាការ លោក Nawaf Salam បាននិយាយដោយបានអានការរកឃើញរបស់គណៈកម្មការចៅក្រុមចំនួន១៥រូបថា ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹមខាងកើត និងរបបដែលពាក់ព័ន្ធជាមួយពួកគេ ត្រូវបានបង្កើតឡើង ហើយកំពុងបំពានច្បាប់អន្តរជាតិ។

តុលាការបាននិយាយថា កាតព្វកិច្ចរបស់អ៊ីស្រាអែល រួមមានការបង់ប្រាក់សំណងសម្រាប់ការខូចខាតនិង ការជម្លៀសអ្នកតាំងលំនៅទាំងអស់។ 

ក្នុងប្រតិកម្មភ្លាមៗ ក្រសួងការបរទេសអ៊ីស្រាអែល បានច្រានចោលការរកឃើញបែបនេះថា «មានមូលដ្ឋានមិនត្រឹមត្រូវ» ហើយនិយាយតែម្ខាង និងបាននិយាយឡើងវិញនូវជំហររបស់ខ្លួនថា ដំណោះស្រាយនយោបាយក្នុងតំបន់ អាចឈានទៅដល់បាន តាមរយៈតែការចរចាប៉ុណ្ណោះ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសជ្វីហ្វ មិនអាចជាអ្នកកាន់កាប់នៅក្នុងទឹកដីរបស់ខ្លួនបានទេ។

ការលើកឡើងបែបនេះ បានធ្វើឲ្យមានកំហឹងដល់អ្នកតាំងលំនៅ នៅតំបន់ West Bank ព្រមទាំងអ្នកនយោបាយ ដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលគណបក្សសាសនាជាតិនិយមរបស់លោក ជិតស្និទ្ធទៅនឹងចលនាអ្នកតាំងលំនៅ ហើយខ្លួនលោកផ្ទាល់ ក៏រស់នៅក្នុងតំបន់ West Bank ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm