ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលជំនាញទន់ដល់ក្រុមការងារឆ្លើយតប និងផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹងសេវាសាធារណៈ

2024/07/20 05:52:55 pm        349

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលជំនាញទន់ស្តីអំពី «ការ​ទំនាក់​ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និង​ផ្តល់ព័ត៌មានពាក់ព័ន្ធ ដើម្បីផ្តល់សេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

ការ​បណ្តុះបណ្តាលនេះ ធ្វើឡើងនៅអគារទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាល​ពីថ្ងៃទី១៩ ខែកក្កដា (ក្រុមទី១) និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ (ក្រុមទី២) ក្រោម​អធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និង​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និង​ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ។ 

បើតាម ឯកឧត្តម កត្តា អ៊ន ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុង​គោល​បំណង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​មន្រ្ដី Call Center ក្នុងការផ្តល់សេវាសាធារណៈជូនសាធារណជន បានសកម្ម និង​មា​នប្រសិទ្ធភាពក្នុងការឆ្លើយតបមតិយោបល់ សំណួរ និង​បញ្ហា​របស់​សាធារណ​ជន​បាន​ទាន់​ពេលវេលា និងឆាប់រហ័ស។ លើសពីនេះ ក្រុមការងារត្រូវអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបបញ្ហា សំណូមពរ និង​សំណួររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបញ្ជាក់បន្ថែមថា ក្រុមការងាររង់ចាំទទួលការហៅទូរស័ព្ទចូលរបស់សាធារណជន ២៤​ម៉ោង​លើ​២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ១,៥លាននាក់) , វិវាទការងារ , មុខរបរ និងការងារ (NEA), តាវកាលិក ប.ស.ស , សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវា​ផ្សេង​ៗ​ទៀត​របស់​ក្រសួង។

ជាមួយនេះ ឯកឧត្តម កត្តា អ៊ន បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬ​តម្រូវ​ការ​អ្វី​មួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និង​សាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ។ លើសពីនេះទៀត ឯកឧត្តម ក៏បាន​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទី​ភារកិច្ច​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​បម្រើ​សេវា​សាធារណៈ​ជូនដល់ប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងពេញចិត្ត៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        58
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        169
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm