ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីដែលចាំបាច់ ដើម្បីមើលឃើញថា ប្រទេសហ្វីលីពីន អាចផ្គត់ផ្គង់នាវានៅលើកោះថ្មប៉ប្រាស់ទឹកថូម៉ាស់ទី២ ដែលទីក្រុងម៉ានីល ប្រើប្រាស់ដើម្បីពង្រឹងការអះអាងសិទ្ធរបស់ខ្លួនចំពោះកោះនេះ។
លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិក មានបំណងឱ្យប្រទេសហ្វីលីពីន ធ្វើការផ្គត់ផ្គង់ឡើងវិញដល់ក្រុមនាវិកនៅលើនាវាចម្បាំង Sierra Madre ដែលទីក្រុងម៉ានីល បានចតកាលពីឆ្នាំ ១៩៩៩ ដើម្បីពង្រឹងការអះអាងសិទ្ធដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង ដែលប្រជែងដោយប្រទេសចិន។
ថ្លែងទៅកាន់សន្និសីទវេទិការសន្តិសុខ Aspen នៅរដ្ឋ Colorado លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ចំពោះប្រទេសចិនថា សន្ធិសញ្ញាការពារទៅវិញទៅមករបស់ខ្លួន ជាមួយប្រទេសហ្វីលីពីន អនុវត្តចំពោះនាវា Sierra Madre ។