កីឡាករ​-​កីឡា​ការិនី​តេ​ក្វាន់​ដូ WT ជិត ២០០​នាក់​ចូលរួម​ប្រកួត​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ​ឆ្នាំ​២០២១

2021/08/31 11:08:42 am        97

​តេ​ក្វាន់​ដូ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​កូរ៉េ​ឆ្នាំ​២០២១ (2021 Korean Ambassadors Cup Taekwondo Competition) ដែល​រៀបចំ​ដោយ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​ដំណើរ​ការប្រកួត​ហើយដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧៥​នាក់​មកពី ១៦​រាជធានី​-​ខេត្ត​ចូលរួម​។​

​លោក ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​នេះធ្វើឡើង​តាមរយៈ​អន​ឡាញចាប់ពី​ថ្ងៃទី​២៨ ខែសីហារហូតដល់​ថ្ងៃទី​០៣ ខែកញ្ញា​ខាងមុខ ដោយ​សហព័ន្ធ​បានរៀប​ចំ​ការប្រកួត ១២​វិញ្ញាសាក្នុងនោះ​មាន​វិញ្ញាសា​សម្ដែង​មេគុន ១០​វិញ្ញាសា និង​វិញ្ញាសា​ប្រយុទ្ធ​បច្ចេកទេស ២​វិញ្ញាសា។​ ​ជាមួយ​ការប្រកួត​តាម​អន​ឡាញ​លើកដំបូង​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតបាន​តម្រូវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ចូលរួម​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​សុខាភិបាល​ជានិច្ច ពិសេស​វិធានការ ៣​ការពារ និង ៣​កុំដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាលនៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​សម្តែង​អរគុណចំពោះ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​គណៈកម្មការ​រៀប​ចំ​ប្រកួតដែល​បាន​យកចិត្តទុកដាក់​អំពី​សុវត្ថិភាព សុខភាព និង​គុណ​ផល ដើម្បី​ធ្វើការ​ប្រកួតឈានដល់​ការទទួល​ជោគជ័យ ក្នុងការ​ប្រកួត​ពានរ​ង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េឆ្នាំ​២០២១ ហើយ​សហព័ន្ធ​នឹង​ព្យាយាម​ចម្រាញ់​យក​កីឡាករ​-​កីឡា​ការ​នី​ឲ្យ​បាន​ច្រើន​ក្នុង​ផែ​មការ​មេ​របស់​សហព័ន្ធ ដើម្បី​ឆ្ពោះទៅរក​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        389

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm