ព្រះសង្ឃក្នុងខេត្តប៉ៃលិនឧបត្ថម្ភអង្ករដល់កាកបាទក្រហមកម្ពុជា សម្រាប់បម្រើបេសកកម្ម​មនុស្សធម៌

2024/07/20 07:12:04 pm        363

ដើម្បីចូលរួមចំណែក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបម្រើសេវាកម្មមនុស្សធម៌ ជូន​ជន​រង​គ្រោះ និងជនងាយរងគ្រោះ មន្រ្តីសង្ឃសាលាគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ដឹកនាំ​ដោយ​ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ព្រមទាំង​ព្រះ​គ្រូចៅធិការវត្ត នៃគណៈធម្មយុត្តិកនិកាយក្នុងខេត្ត បាននាំយកនូវ អង្ករចំនួន​មួយ​តោន ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាឱកាសខួបទី១៦១ ទិវាពិភព​លោក​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាជា​មួយ​កាក​បាទ​ក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។

អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន លោកស្រី ពៅ សុខ តំណាង​លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាន​ចាត់ទុកថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌ នៃការចែករំលែក មួយយ៉ាង​សំខាន់ និងការចូលរួមចំណែក ក្នុងវិស័យមនុស្សធម៌ យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និង​អាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ដោយ​មិន​ទុកនរណាម្នាក់ចោល ដោយមិនមានការរាយការណ៍ មកកាន់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង​ក្រុម​ការងារ​របស់សាខានោះឡើយ ។ លោកស្រី ពៅ សុខ បានសម្តែងនូវអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លា របស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ដែល​ជា​សប្បុរជន ក្នុងជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បន្តចែកជូន ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយរងគ្រោះបំផុត ។

លោកស្រី ពៅ សុខ ក៏បានអំពាវនាវបន្ថែម ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីសាខាខេត្ត មានលទ្ធភាព និងធនធាន សម្រាប់បម្រើសេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ មានន័យថា ឱ្យតែមានជនរងគ្រោះ និងជនងាយរងគ្រោះ កាកបាទក្រហមកម្ពុជា ត្រូវតែជួយគាត់ដោយស្មើភាពគ្នាផងដែរ ។

ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន មានថេរដិកា ថ្លែងអំណរគុណ ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានអនុញ្ញាតឱ្យព្រះសង្ឃគណៈធម្មយុត្តិកនិកាយខេត្ត បានចូលរួមចំណែក ធ្វើសង្គហទានរួមគ្នា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តប៉ៃលិន ដើម្បីជួយសម្រាលនូវការលំបាក ដល់ប្រជាពលរដ្ឋ ដែលត្រូវការឱ្យយើងជួយជាចាំបាច់ផងដែរ ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមអំពាវនាវ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និងវិស័យឯកជន មេត្តាអញ្ជើញ​មកចូលរួម​ឧបត្ថ​ម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ដល់​សាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តប៉ៃលិន នៅទីស្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បី​សាខាបន្តសកម្មភាព​មនុស្សធម៌ ជួយដល់ជនរងគ្រោះងាយរងគ្រោះ សូមសប្បុរសជនទំនាក់ទំនងតាមលេខទូរស័ព្វខាងក្រោមនេះ៖

១. ឯកឧត្តម សៅ សារ៉ាត់ (លេខទូរស័ព្ទ 097 78 21 268)

២. លោកជំទាវ ពៅ សុខ (លេខទូរស័ព្ទ 088 41 40 656)

៣. ឯកឧត្តម ហុក សុផល (លេខទូរស័ព្ទ 097 73 33 143) ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm