ឧត្តរមានជ័យ : នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីក្រុមការងារជំនាញ ចុះពិនិត្យមើលស្ថានភាពប្រព័ន្ធធារាសាស្រ្តមួយចំនួន ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅចំណុចទំនប់ទឹកអាងស្ទឹងស្រែងទាំង២ ដែលជាអាងស្តុកប្រភពទឹកដ៏ធំមួយរបស់ខេត្ត អាចស្តុកទឹកបានជាង៤០០លានម៉ែត្រគូប សម្រាប់ជួយអន្តរាគមន៍ក្នុងការផ្គត់ផ្គង់ផ្តល់ការស្រោចស្រពដល់ផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋបានរហូតដល់ពីរខេត្តបន្ថែមទៀតរួមមាន ខេត្តខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នស្ថានភាពកម្ពស់ទឹកនៅអាចគ្រប់គ្រងបាន ប៉ុន្តែមន្ត្រីជំនាញក៏មិនធ្វេសប្រហែសនោះទេ គឺបានដាក់កម្លាំងប្រចាំការជាប់ជាប្រចាំ តាមដាន និងត្រៀមជួយអន្តរាគមន៍គ្រប់ពេល ក្នុងករណីមានបញ្ហាណាមួយបានកើតឡើងជាយថាហេតុនោះ។




