គិតត្រឹមរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកស្ទឹងពោធិ៍សាត ក្នុងក្រុងពោធិ៍សាត់ បានហក់ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៥ម៉ែត្រ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់។
ចំណែកទឹកស្ទឹងក្រវាញក្នុងស្រុកភ្នំក្រវាញមានកម្ពស់២.៥២ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៦ម៉ែត្រ ហើយទឹកស្ទឹងវាលវែងក្នុងស្រុកវាលវែង មានកម្ពស់៣.២០ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៩ម៉ែត្រ។
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលជាផ្នែកខាងក្រោម នឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើមានភ្លៀងបន្តធ្លាក់នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញដែលជាផ្នែកខាងលើ៕






