អូស្ត្រាលីព្រមានពីការមានគេហទំព័រមេរោគ បន្ទាប់ពីមានការដាច់ប្រព័ន្ធអ៊ីនធឺណិត

2024/07/20 11:26:27 pm        45

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី២០ ខែកក្កដា) នេះ បានប្រាប់ថា «គេហទំព័រមេរោគ និងកូដមិនផ្លូវការ» កំពុងត្រូវបានបញ្ចេញតាមប្រព័ន្ធអ៊ីនធឺណិត ដោយអះអាងថា ដើម្បីជួយដល់ការមានដំណើរការឡើងវិញ ក្រោយការដាច់ប្រព័ន្ធឌីជីថលជាសកល កាលពីថ្ងៃសុក្រ (ទី១៩ ខែកក្កដា) ដែលបានប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយ អ្នកលក់រាយ ធនាគារ និងក្រុមហ៊ុនអាកាសចរណ៍។

គួរបញ្ជាក់ថា អូស្ត្រាលី គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនដែលរងផលប៉ះពាល់ ដោយការគាំងប្រព័ន្ធបច្ចេកវិទ្យា ដែលបណ្តាលឲ្យមានការរំខាននៅទូទាំងពិភពលោក បន្ទាប់ពីមានការអាប់ដេត (ការធ្វើបច្ចុប្បន្នភាព) សូហ្វវែរពីក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខប្រព័ន្ធអ៊ីនធឺណិត CrowdStrike របស់អាមេរិក។

ហើយនៅថ្ងៃសៅរ៍នេះ អគ្គនាយកដ្ឋានតាមដានសញ្ញារបស់ប្រទេសអូស្រ្តាលី (ASD) ដែកជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសនេះ បានឲ្យដឹងថា៖ «គេហទំព័រមេរោគ និងកូដមិនផ្លូវការមួយចំនួន កំពុងត្រូវបានបញ្ចេញ ដោយអះអាងថា ដើម្បីជួយអង្គភាពដំណើរការឡើងវិញ ក្រោយការគាំងប្រព័ន្ធអ៊ីនធឺណិត ដែលបណ្តាលមកពីកំហុសបច្ចេកទេសរបស់ក្រុមហ៊ុន CrowdStrike»។

នៅលើគេហទំព័ររបស់ខ្លួន ទីភ្នាក់ងារនេះបានប្រាប់ថា មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតរបស់ខ្លួន «សូមជំរុញយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាំងអស់ឲ្យតាមដានតែព័ត៌មានបច្ចេកទេស និងការធ្វើបច្ចុប្បន្នភាពរបស់ពួកគេពីប្រភពផ្លូវការរបស់ក្រុមហ៊ុន CrowdStrike ប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        8
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        28
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm