អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ក្រោយពីណែនាំមិនស្តាប់

2024/07/21 03:28:11 pm        153

 ភ្នំពេញ៖ ក្រោយពីការចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាឲ្យម្ចាស់សំណង់មួយកន្លែងដែលកំពុងសាងសង់រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរចម្រុះខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការរុះរើចេញដោយមិនធានាការបាក់បែកខូចខាតឡើយ ។

 មូលហេតុដែល

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំងចម្រុះចុះធ្វើការរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ នេះ ក្រោយធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់រុះរើដោយខ្លួនឯង តែមិនព្រមរុះ ហើយគំរាមប្រើដុំថ្មគប់ទៅលើកម្លាំងអាជ្ញាធរដែលហ៊ានរុះរើសំណង់គាត់នោះទៀត ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងចុះទៅធ្វើការរុះរើសំណង់

រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។

នៅក្នុងពេលចុះទៅអនុវត្តន៍ការរុះរើនោះ ពុំមានការប៉ះទង្គិចគ្នារវាងកម្លាំង និងម្ចាស់ផ្ទះដូចជាការគម្រាមនោះទេ ដោយកម្លាំងអាជ្ញាធររុះរើ បានសម្រេចដោយរលូន ក្រោមការសាទរពីមហាជនដែលជាអ្នកគោរពច្បាប់ ។

 សូមជម្រាបជូនថា បើតាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រាប់ថា ម្ចាស់សំណង់ខាងលើឈ្មោះហ៊ុល ភា គាត់បានសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិលេខ៣ និង មានប្រជាពលរដ្ឋច្រើននាក់បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌចេញអន្តរាគមន៍ឃាត់ជាបន្ទាន់ ចៀសវាងពេលដែលសំណង់នោះសង់រួចរាល់ ពិបាកដោះស្រាយ ។ ក្រោយមកនៅវេលារសៀលថ្ងៃដដែល លោកសក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកឈួន ឆាយ៉ារិទ្ធ នាយករដ្ឋបាលខណ្ឌដឹកនាំកម្លាំងចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើ ។ ពេលទៅដល់កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ខាងលើសង់រំលោភចំណីផ្លូវប្រវែង ៥,៥០ម៉ែត្រ ៕ដោយ ÷ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm