លោកជំទាវបណ្ឌិត ជា សិរី នាំយកទៀនវស្សានិងទេយ្យវត្ថុប្រគេនដល់វត្ត ៦៦ នៅស្រុកសន្ទុក

2024/07/21 05:51:55 pm        46

កំពង់ធំ ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យដែលជាទឹកចិត្ត ប្រកបដោយសុទ្ធាជ្រះថ្លារបស់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន ៦៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

​លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំង បច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារបស់ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ទៅប្រគេនព្រះសង្ឃគង់ចាំ ព្រះវស្សា ៦៦ វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ ការប្រគេទៀនព្រះវស្សានេះ ជាប្រពៃណីនិងជាទំនៀមទម្លាប់មួយ របស់ប្រជាពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យចូលព្រះវស្សា។ ទៀនព្រះវស្សា គឺសម្រាប់អុជបំភ្លឺថ្ងៃចូលព្រះវស្សា ដើម្បីជាប្រយោជន៍ដល់ព្រះភិក្ខុសង្ឃនៅគ្រប់វត្ដទាំងនោះ។

នៅក្នុងឱកាសនេះដែរ, លោកជំទាវបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួសុខទុក្ខពីសំណាក់ឯកឧត្តម ជា ចាន់តូ ទេសាភិ បាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ប្រគេនដល់ព្រះសង្ឃគ្រប់ៗ ព្រះអង្គ ក៏ដូច លោកយាយលោកតាចាស់ ព្រឹទ្ធាចារ្យ តាមអារាមទាំងអស់ទូទាំងស្រុក ដោយក្ដីគោរពនិងនឹករលឹកបំផុត។ តាមរយៈ បុណ្យកុសលដែលកើតចេញនាពេលនេះ លោកជំទាវបណ្ឌិត បានឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដាន មួយចំណែក, និងមួយចំណែកទៀត ឧទ្ទិសជូនចំពោះដល់ដួងវិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជា អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជាផងដែរ។

ជុំវិញការនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យជូនដល់វត្តទាំង ៦៦ ក្នុងស្រុកសន្ទុកខាងលើ គិតជាថវិកាសរុបមានចំនួន ១០០ លានរៀល ដោយក្នុងនោះវត្តនីមួយៗប្រគេនជូនរួមមាន៖ ទៀនព្រះវស្សា១គូរ អង្ករ មីត្រីខ ទឹកដោះគោ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង តែ កាហ្វេ និងបច្ច័យមួយចំនួនផងដែរ។

សូមបញ្ជាក់ថា៖ បុណ្យចូលព្រះវស្សានៅឆ្នាំនេះ បានប្រព្រឹត្តិទៅត្រូវថ្ងៃអាទិត្យ ១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ ។ បុណ្យចូលព្រះវស្សាគឺមានរយៈពេលប្រមាណជា៣ខែ នេះជាពេលវេលាមួយដែលព្រះសង្ឃ ពិបាកនិមន្តបិណ្ឌបាត្រព្រោះជារដូវភ្លៀង ។ ដែលបញ្ហានេះ ទើបប្រជាពុទ្ធបរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សា សម្រាប់អុជបំភ្លឺក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗ សម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំឡុងរដូវវស្សា ដែលពិបាក និមន្តបិណ្ឌបាត្រនេះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm