ប្រដាល់៖ បន្ទាប់ពីទទួលបានការគាំទ្រពីមហាជន ជាពិសេសអ្នកគាំទ្រប្រដាល់គុនខ្មែរ រាល់កម្មវិធីប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍បាយ័ន កម្មវិធីប្រដាល់គុនខ្មែរមួយទៀតនឹងមានវត្តមាននៅសង្វៀនស្ទឹងមានជ័យទូរទស្សន៍បាយ័ន ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះតទៅ។
ក្រុមហ៊ុនភេសជ្ជៈ Boostrong ជាថ្មីម្តងទៀតនឹងបន្តការសហការរបស់ខ្លួនជាមួយទូរទស្សន៍បាយ័ន ក្នុងការបង្កើតឱ្យមានសង្វៀនប្រដាល់គុនខ្មែរ ដើម្បីជាចំនីអារម្មណ៍កំសាន្តសប្បាយរបស់ប្រិយមិត្តទស្សនិកជន ជាពិសេសក៏ជាសង្វៀនដែលផ្តល់ឱកាសឱ្យកីឡាករគុនខ្មែរទាំងអស់បានបញ្ចេញសមត្ថភាព និងរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរថ្មីដែលហៅថា “Boostrong អណាចក្រគុនខ្មែរ” នឹងចាប់ផ្តើមកម្មវិធីដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែកញ្ញាចុងសប្តាហ៍នេះ ដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នជារៀងរាល់សប្តាហ៍វេលាម៉ោង ១២ថ្ងៃត្រង់តទៅ។
រំលឹកដែរថា ក្រុមហ៊ុនភេសជ្ជៈ Boostrong ដែលជាភេសជ្ជៈប៉ូវកំលាំងឈានមុខគេមួយនៅកម្ពុជា ក៏ធ្លាប់បានសហការរៀបចំកម្មវិធីប្រដាល់គុនខ្មែរ ជាមួយទូរទស្សន៍បាយ័នផងដែរកាលពីឆ្នាំ២០២០ កន្លងទៅ។ ការត្រលប់មកវិញនេះទៀតសោតសង្វៀនប្រដាល់គុនខ្មែរ Boostrong អណាចក្រគុនខ្មែរនឹងអ្វីៗថ្មីបន្ថែមទៀត ជូនទស្សនិកជនអ្នកគាំទ្រប្រដាល់គុនខ្មែរទាំងអស់៕
អត្ថបទ៖នាង សុភាវុធ