
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងរបស់លោកកាលពីថ្ងៃសៅរ៍ ២០ កក្កដា ចាប់តាំងពីការរត់គេចយ៉ាងស្លន់ស្លោរពីការប៉ុនប៉ងធ្វើឃាតកាលពីមួយសប្តាហ៍មុន និងបានចំអកឱ្យគណបក្សប្រជាធិបតេយ្យដោយហៅអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថា មនុស្សឆ្កួត ប្រៀបធៀបលោកស្រី Nancy Pelosi ទៅនឹងសត្វសុនខ ហើយនិយាយថា លោកស្រី Nancy Pelosi បានប្រែក្លាយប្រធានាធិបតី Joe Biden ដូចជាសុនខដែរ។
លោក Trumpបានអំពាវនាវឱ្យមានឯកភាពជាតិនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ ១៨ ខែកក្កដា នៅពេលលោក បានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក នៅឯសន្និបាតជាតិនៃបក្សសាធារណរដ្ឋ។លោកបានបង្ហាញខ្លួនក្នុងយុទ្ធនាការលើកដំបូងរបស់លោកជាមួយអនុប្រធានថ្មីរបស់លោក ដែលទើបជ្រើសរើស គឺព្រឹទ្ធសមាជិក លោក J.D. Vance មកពីរដ្ឋ អូហៃយ៉ូ(Ohio) ។

ជាញឹកញាប់លោកតែងតែចំអកឲ្យប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden ថាជាមនុស្សទន់ខ្សោយ។ លោកបានចំអកដល់ក្រុមអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ រួមទាំងលោកស្រីPelosi សម្រាប់ការព្យាយាមបញ្ចុះបញ្ចូលលោក Biden ឱ្យបញ្ចប់ការប្រកួតប្រជែងការបោះឆ្នោតឡើងវិញរបស់លោក។
ដោយសំដៅទៅលើលោកស្រី Pelosi លោក Trump បាននិយាយថា លោកស្រី បានប្រែក្លាយរូបលោកBiden ដូចជាសត្វសុនខ។លោកស្រី Pelosi ប្រៀបបាននឹងមនុស្សឆ្កួត។
យុទ្ធនាការរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពី លោកTrump ដែលប្រៀបធៀបលោកស្រី Pelosi ទៅនឹងសត្វសុនខនោះទេ៕