
ជនភៀសខ្លួនបរទេសក្នុងប្រទេសស៊ូដង់ នៅតែជាប់គាំងក្នុងស្ថានភាពយ៉ាប់យ៉ឺនគ្មានទីបញ្ចប់ ខណៈជម្លោះប្រដាប់អាវុធកំពុងបន្តរវាងក្រុមយោធា ដែលជាគូប្រជែងទាំង២ ក្នុងប្រទេសនេះ បង្កការលំបាកបន្ថែមទៀតសម្រាប់ពួកគេក្នុងការត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។
ជម្លោះប្រដាប់អាវុធដែលបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងគូប្រជែងកងកម្លាំងគាំទ្ររហ័សនៅក្នុងប្រទេសស៊ូដង់កាលពីឆ្នាំមុន បានបង្ខំឱ្យមនុស្សជាង ១០ លាននាក់ ភៀសខ្លួន រួមទាំងជនភៀសខ្លួនបរទេសរាប់សែននាក់ទៀត។
យោងតាមស្ថិតិដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ ស៊ូដង់បានផ្តល់ជម្រកដល់ជនភៀសខ្លួនបរទេសប្រហែល ១លាននាក់ មុនពេលជម្លោះប្រដាប់អាវុធ។

បន្ទាប់ពីជម្លោះផ្ទុះឡើង ជនភៀសខ្លួនបរទេសដែលរងផលប៉ះពាល់ដោយសង្រ្គាម ដូចជាជនជាតិស៊ូដង់ជាច្រើននាក់ទៀតដែរ ត្រូវបានភៀសខ្លួនទៅតំបន់ផ្សេងទៀតដែលមិនមានសង្គ្រាម ជាងនេះទៅទៀត មនុស្សជាច្រើនតែងត្រូវបានបង្ខំឱ្យចាកចេញពីកន្លែងមួយទៅកន្លែងមួយ៕