ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាកើនឡើងលើស ៣៨.៩០០នាក់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត

2024/07/21 10:00:22 pm        54

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅហ្កាហ្សាដែលនៅតែបន្ត បាននាំឱ្យចំនួនអ្នកស្លាប់នៅក្នុងដែនដីរងការឡោមព័ទ្ធចាប់តាំងពីថ្ងៃទី៧ ខែតុលា កើនឡើងដល់៣៨.៩១៩នាក់។  

យោងតាមសេចក្តីថ្លែងការណ៍ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស៣៧ នាក់ និងរបួស ៥៤ នាក់នៅហ្កាហ្សា។ អ្នកស្លាប់និងរបួសថ្មីទាំងនេះនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើម កើនឡើងដល់ ៣៨.៩១៩នាក់    ខណៈអ្នករងរបួសរហូតមកដល់ឥឡូវនេះមានជាង ៨៩.៦០០នាក់ ។   

យោងតាមរបាយការណ៍កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃសៅរ៍  ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាង ១៥០ នាក់នៅក្នុងប្រតិបត្តិការនៅទីក្រុង ហ្កាហ្សា ។ ក្នុងអំឡុងពេលនេះ យោធាអ៊ីស្រាអែលបានបើកការវាយឆ្មក់ជាច្រើនទៅលើអគារ និងបន្ទាយដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយរឹបអូសយកអាវុធ និងឧបករណ៍ផ្សេងៗ។  

ក្រុមហាម៉ាស ពុំទាន់ឆ្លើយតបទៅនឹងការលើកឡើងនេះនៅឡើយទេ។

កាលពីថ្ងៃសៅរ៍ផងដែរ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថាអ្នកកាសែតម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលធ្វើឲ្យចំនួនអ្នកកាសែតដែលត្រូវបានសម្លាប់នៅដែនដីហ្កាហ្សាហក់ឡើងដល់១៦១នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm