វគ្គ១.៥លាននាក់៖ សិក្ខាកាមសរសើរពីវគ្គបណ្តុះបណ្តាលជំនាញ “សម្ភារៈទំនើបគ្រប់គ្រាន់ សិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់” ដែលអាចមានជំនាញពិតប្រាកដ

2024/07/21 10:35:58 pm        203

ភ្នំពេញ ÷ សិក្ខាកាមដែលកំពុងសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានសរសើរសាលាផ្តល់នូវសម្ភារៈអនុវត្តន៍ទំនើប និងមានការបង្រៀនបានដិតដល់ ដែលបង្ករជាភាពងាយស្រួល និងជំរុញគុណភាពនៃការសិក្សា។

កញ្ញា ផល ច័ន្ទធានី ជាសិក្ខាកាមជំនាញរចនាក្រាហ្វិក នៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) ពេញចិត្តនឹងការផ្តល់ជូននូវឧបករណ៍អនុវត្តន៍ទំនើបដែលមានដំណើរការបានល្អ និងការបង្រៀនដិតដល់ក្នុងថ្នាក់ពីលោកគ្រូជំនាញ។

សិក្ខាកាមរូបនេះបានចែករំលែកថា៖ “សម្រាប់គ្រឿងបរិក្ខារមានគ្រប់គ្រាន់ទាំងអស់ ទាំងម៉ូនីទ័រ (Monitor) កុំព្យូទ័រ (Computer) និង ម៉ៅស៍ (Mouse) វាដំណើរការល្អហើយមាន វ៉ាយហ្វាយ (WiFi) អោយយើងប្រើទៀត ហើយសម្រាប់ការបង្រៀនរបស់លោកគ្រូក៏ល្អ”។

ចំណែកឯលោក ធួន វិសុទ្ធ ជាសិក្ខាកាមជំនាញអគ្គិសនីបណ្តាញនៃវិទ្យាស្ថានដដែលមានចំណាប់អារម្មណ៍ដូចគ្នា ដោយសារនៅសាលាមានឧបករណ៍ទំនើបៗជាច្រើនដែលអាចឱ្យខ្លួនលោកពង្រឹងសមត្ថភាព ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗពីលោកគ្រូផងដែរ។

សិក្ខាកាមដដែលបានប្រាប់ថា៖ “រៀននៅសាលា NTTI នេះគឺយើងមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ហើយនិងឧបករណ៍ទំនើបៗជាច្រើនសម្រាប់យើងអភិវឌ្ឍន៍។ ការបង្រៀនគាត់គឺមានបទពិសោធន៍ថ្មីៗច្រើនសម្រាប់យើង ដែលមករៀនបទពិសោធន៍អគ្គិសនីនេះជាមួយលោកគ្រូ”។

ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់អ្នកដែលមិនទាន់មានការងារ ឱ្យមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានមួយនេះដូចជារូបគាត់ ដើម្បីទទួលយកបទពិសោធន៍ និងចំណេះជំនាញសម្រាប់រកកម្រៃផ្គត់ផ្គង់គ្រួសារ។

លើសពីនេះលោក មុត បូរី ជាសិក្ខាកាមជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានជាមួយគ្នានេះ ក៏បានបញ្ជាក់បន្ថែមដូចគ្នាថា សម្ភារៈប្រើប្រាស់ និងការអនុវត្ត នៅក្នុងម៉ោងរៀនគឺមិនមានភាពខ្វះខាត ហើយលោកគ្រូរបស់លោកផ្ទាល់អាចពន្យល់មេរៀននីមួយៗបានយ៉ាងងាយស្រួល៕

សិក្ខាកាមបានរៀបរាប់ថា៖ “ទៅរៀនសម្ភារៈអីមានគ្រប់គ្រាន់ សិស្សមិនខ្វះខាតអ្វីសម្រាប់រៀនទេ ហើយលោកគ្រូគាត់បង្រៀនបានដិតដល់ល្អ យើងមិនអាចងាយយល់ក៏គាត់អាចពន្យល់បន្ថែមឱ្យយើងកាន់តែច្បាស់ទៀត”។

គួររំលេចផងដែរ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃ ១.៥លាននាក់នេះ គឺជាកម្មវិធីថ្នាក់ជាតិដែលប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតីប្រកាសកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបានចាប់ផ្តើមដំណើរការបង្រៀននៅថ្ងៃទី១៥ មករា ២០២៤ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះផងដែរតម្រូវឱ្យសិស្សមានអាយុចាប់ពី ១៥ឆ្នាំឡើង ចំណែកឯប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ មានប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារក្រីក្រ នឹងមានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨០០០០រៀល (ពីរសែនប្រាំបីម៉ឺនរៀល) ក្នុងមួយខែជូនទៀតផង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm