នៅមិនដល់មួយសប្តាហ៍ មុនពិធីបើកការប្រកួតផ្លូវការមកដល់ គណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកប៉ារីស បានប្រកាសថាចំនួនសំបុត្រដែលបានលក់ជាកំណត់ត្រាលើស ៨.៨លានហើយ ខណៈអត្តពលិក២ ០០០នាក់បានមកដល់ភូមិកីឡា។
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach បានមានប្រសាសន៍ថា ការរៀបចំដំណើរការល្អ។ យើងមានគណៈកម្មាធិការមួយដែលយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន និងជំនះរាល់ឧបសគ្គ។ កក្តានេះធ្វើឱ្យយើងមានទំនុកចិត្តខ្លាំង៕




