ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ«ប្រឡងគ្រូបឋមសិក្សា» នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងសាធារណៈ និងមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍ផងដែរ។
គួរបញ្ជាក់ថា ការប្រឡងគ្រូបឋមសិក្សាលើវិញ្ញាសាសរសេរលើកទី ១ គឺមានបេក្ខជនចូលរួមសរុប ៣៨ ១៦៨នាក់។ ក្រុមការងារជំនាញ ធ្វើការកែសម្រាំងយកបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ក្នុងរង្វង់ជាង ៤ ០០០នាក់ ដើម្បីបន្តចូលរួមប្រឡងលើកចុងក្រោយ។






