ប្រតិកម្មរបស់មេដឹកនាំពិភពលោក ជុំវិញការបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden

2024/07/22 04:17:19 pm        256

បណ្ដាមេដឹកនាំបរទេសបានបង្ហាញប្រតិកម្មរបស់ពួកគេជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលកាលពីថ្ងៃអាទិត្យ (២១ កក្កដា) បានបញ្ចប់យុទ្ធនាការស្វះស្វែងអាណត្តិថ្មីនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានលើកឡើងថា «ក្នុងនាមជាប្រធានាធិបតី លោក Biden គឺជាដៃគូរបស់ប្រជាជនកាណាដា និងជាមិត្តពិត ហើយយើងសូមអរគុណចំពោះការប្ដេជ្ញាចិត្តកន្លងមក»។

អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បានបង្ហោះនៅលើបណ្ដាញសង្គម X ថា «លោក Biden បានសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យសម្រាប់អាមេរិក សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល។ ការសម្រេចមិនឈរឈ្មោះម្ដងទៀតនេះសមនឹងបានការទទួលស្គាល់»។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (Keir Starmer) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំគោរពការសម្រេចចិត្តរបស់លោក Biden ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាក្នុងអំឡុងពេលនៅសល់នៃតំណែងប្រធានាធិបតីរបស់លោក»។ អ្នកនាំពាក្យរបស់វិមានគ្រឹមឡាំងរបស់រុស្ស៊ី លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា «ការបោះឆ្នោតនៅសល់ប៉ុន្មានខែទៀត ហើយនោះគឺជាពេលដ៏យូរដែលអាចមានការផ្លាស់ប្តូរច្រើន។ អាទិភាពសម្រាប់ពួកយើងពេលនេះគឺផ្ដោតលើប្រតិបត្តិការយោធាពិសេស»។

មេដឹកនាំពិភពលោកផ្សេងទៀត រួមទាំងពីប្រទេសអូស្ត្រាលី អ៊ីស្រាអែល អេស្ប៉ាញ អៀរឡង់ ន័រវេស ប៉ូឡូញ និងប្រទេសជាច្រើនទៀតក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះចំពោះភាពជាអ្នកដឹកនាំពិភពលោក មិត្តភាព និងការគាំទ្រឥតងាករេ ហើយពួកគេគោរពការសម្រេចចិត្តដែលលោក Biden បានធ្វើ ដោយផ្អែកលើអ្វីដែលលោកជឿថាជាផលប្រយោជន៍ល្អបំផុតរបស់ប្រជាជនអាមេរិក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm