លោក Trump និយាយថា ខ្លួនមិនបានទទួលការព្រមានអ្វីឡើយ មុនការប៉ុនប៉ងធ្វើឃាត

2024/07/22 05:57:05 pm        112

លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃសៅរ៍ (២០ កក្កដា) ថា ពុំមាននរណាម្នាក់បានព្រមានលោកអំពីបញ្ហាដែលនាំទៅដល់ការប៉ុនប៉ងធ្វើឃាត នៅក្នុងការជួបជុំយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតីរូបនេះនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នៅពេលដែលខ្មាន់កាំភ្លើងបាញ់ចំត្រចៀកខាងស្ដាំរបស់លោក។

លោក Trump បានប្រាប់ទូរទស្សន៍ ហ្វកញូវស៍ (Fox News) នៅក្នុងបទសម្ភាសន៍មួយថា «គ្មាននរណាម្នាក់លើកឡើងពីបញ្ហាអ្វីទេ គ្មាននរណាម្នាក់និយាយថាមានរឿងអ្វីឡើយ។ បើពួកគេប្រាប់ថាឱ្យខ្ញុំចាំសិនមិនឱ្យឡើងថ្លែង ខ្ញុំនឹងចាំ ប៉ុន្តែគ្មាននរណាម្នាក់និយាយអ្វីសោះ»។ លោកបន្ថែមថា៖ ខ្ញុំគិតថានោះជាកំហុសដ៏ធំ។ តើមានមនុស្សឡើងលើដំបូលនោះដោយរបៀបណា? ហើយហេតុអ្វីបានជាមិនមានអ្នករាយការណ៍ឱ្យខ្ញុំដឹង?

សារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្ដិ៍ (Washington Post) កាលពីថ្ងៃសៅរ៍បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៅសេវាសម្ងាត់អាមេរិក បានច្រានចោលសំណើជាច្រើនដងពីព័ត៌មានលម្អិតលើសន្តិសុខរបស់លោក Trump ក្នុងការបញ្ជូនកម្លាំងមនុស្ស និងឧបករណ៍បន្ថែមនៅក្នុងព្រឹត្តិការណ៍នានា មុនការប៉ុនប៉ងធ្វើឃាតនៅថ្ងៃទី ១៣ ខែកក្កដា។

សារព័ត៌មាននេះរាយការណ៍ដោយសម្អាងដល់ប្រភពដែលដឹងពីបញ្ហានេះថា ទីភ្នាក់ងារដែលទទួលខុសត្រូវការពារលោក Trump បានបដិសេធសំណើ ដោយនិយាយថាពេលនោះខ្លួនខ្វះធនធាន។ អ្នកនាំពាក្យសេវាសម្ងាត់លោក អង់តូនី ហ្គូលីមី (Anthony Guglielmi) ធ្លាប់បានបដិសេធការចោទប្រកាន់ដែលថាទីភ្នាក់ងារនេះបដិសេធសំណើសុំធនធានសន្តិសុខបន្ថែមពីក្រុមរបស់លោក Trump៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm