ប្រជាជនម៉ិកស៊ិក ពិចារណាពីអ្វីដែលជារឿងបន្ទាប់ ខណៈលោក Biden ចាកចេញពីបំណងបោះឆ្នោតថ្មី

2024/07/22 11:54:06 am        91

ប្រជាជនម៉ិកស៊ិក បានពិចារណាអំពីអ្វីជារឿងបន្ទាប់ ក្រោយពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងការចាកចេញពីបំណងបោះឆ្នោតថ្មីរបស់លោក។

លោក Biden បានបោះបង់ចោល បំណងបោះឆ្នោតថ្មីរបស់លោកកាលពីថ្ងៃអាទិត្យ ដែលស្ថិតក្រោមសម្ពាធកាន់តែកើនឡើងខ្លាំងពីសមាជិកបក្សប្រជាធិបតេយ្យរបស់លោក ហើយបានគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ឱ្យជំនួសលោកជាបេក្ខជនរបស់គណបក្ស ដើម្បីប្រឈមមុខជាមួយបេក្ខជនគណបក្សសាធារណរដ្ឋ លោក Donald Trump ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ខាងមុខនេះ។

ខណៈមនុស្សមួយចំនួនបង្ហាញការគាំទ្រចំពោះអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលលោក Biden ពេញចិត្ត អ្នកផ្សេងទៀតជឿថា លោក Trump អាចក្លាយជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត។

មេធាវី លោក Evelyn Espinosa បាននិយាយថា នរណាក៏ដោយ ដែលជំនួសបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងមានសមត្ថភាពគិតគូរអំពីជនជាតិម៉ិកស៊ិក និងជនអន្តោប្រវេសន៍ដែលទៅដល់សហរដ្ឋអាមេរិក ពីព្រោះពួកគេគឺជាកម្លាំងនយោបាយដ៏សំខាន់សម្រាប់ភាពរីកចម្រើនរបស់ប្រទេសនេះ។

លោក Biden ដែលមានអាយុ ៨១ ឆ្នាំ ជាមនុស្សចាស់បំផុតពុំធ្លាប់មានក្នុងការកាន់តំណែងនៅ Oval Office ធ្លាប់បាននិយាយថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីរហូតដល់អាណត្តិរបស់លោកត្រូវបញ្ចប់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ។

លោកពុំត្រូវបានគេឃើញជាសាធារណៈនោះទេ ចាប់តាំងពីបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីសប្តាហ៍មុន ហើយលោកកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅលំនៅឋានរបស់លោក ក្នុងរដ្ឋ Delaware ។


អត្ថបទដែលទាក់ទង

ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅអង់គ្លេស ក្រោមកម្មវិធីសម្ងាត់ក្រោយលេចធ្លាយទិន្នន័យ
2025/07/16 09:52:08 am        1
ប្រមុខមន្ទីរបញ្ចកោណ កាត់បន្ថយការដាក់ពង្រាយកងទ័ពនៅទីក្រុង Los Angeles
2025/07/16 09:21:33 am        1
លោក Trump យកពន្ធ ១៩% លើទំនិញឥណ្ឌូនេស៊ី ក្នុងកិច្ចព្រមព្រៀងចុងក្រោយ ខណៈប្លុកអឺរ៉ុប ត្រៀមខ្លួនសងសឹក
2025/07/16 09:18:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្ត​ចងក្រង​ជា​សហគមន៍​ទំនើប និងងាកទៅដាំឈើហូបផ្លែ

2025/07/16 10:12:04 am
​អនុប្រធានទី១រដ្ឋសភា៖ កម្ពុជា និងឡាវ ជាអ្នកជិតខាង​ដ៏ល្អគាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​គ្រប់​កាលៈ​ទេសៈ
2025/07/16 10:04:05 am
​ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅអង់គ្លេស ក្រោមកម្មវិធីសម្ងាត់ក្រោយលេចធ្លាយទិន្នន័យ
2025/07/16 09:52:08 am
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុន Mayapada Group ឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម
2025/07/16 09:39:10 am
​ប្រមុខមន្ទីរបញ្ចកោណ កាត់បន្ថយការដាក់ពង្រាយកងទ័ពនៅទីក្រុង Los Angeles
2025/07/16 09:21:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am