គិតត្រឹមខែសីហា ឆ្នាំ២០២១ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៧លានដូស

2021/08/31 07:17:39 pm        396

ភ្នំពេញ ៖ នាឱកាសដែរលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ប្រតិបតិ្តការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញមកទទួលការមកដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន០២លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៧លានដូស។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឲ្យដឹងទៀតថា យើងមានវ៉ាក់សាំងកូវីដ-១៩ ចំនួន២៧លានដូស ដោយរាប់​បញ្ចូល​ទាំងការបញ្ជាទិញ និងវ៉ាក់សាំងជំនួយ។

ប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ឲ្យក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស គិតគូរបញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន៥លានដូសទៀត ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលត្រូវដឹកមក​ដល់ព្រះរាជាណាចក្រកម្ពុជា នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

មកដល់ថ្ងៃនេះ ផែនការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា បានដើរលឿនមែនទែន ទន្ទឹមនឹងនោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំណត់ឲ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សា និងពិនិត្យលទ្ធភាព ថាតើទីតាំងណាចាក់វ៉ាក់សាំងបាន១០០% មិនមានការឆ្លងមេរោគកូវីដ-១៩នោះទេ នឹងរៀបចំឲ្យមានការបើកសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ។

ដូច្នេះហើយដូសជំរុញនេះ នៅចំពោះមុខយើងនឹងចាក់វ៉ាក់សាំងជូនដល់ក្រុមជួរមុខ (មន្រ្តីសុខាភិបាល កងកម្លាំងមានសមត្ថកិច្ចដែលប្រតិបត្តិការផ្ទាល់ជាមួយទីតាំងដែលប្រឈម) ទៅអនាគតសម្តេចតេជោ ហ៊ុន សែន លោកបានគិតគូរម៉ត់ចត់ក្នុងការផ្តល់ដូសជំរុញ ជូនដល់​ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់។

ឥលូវយើងយកប្រជាជន ចំនួន១០លាននាក់ជាគោល ទៅថ្ងៃខាងមុខទៀតយើងនឹងចាក់ដូសជំរុញ នៃចំនួនប្រជាជនទាំង១០លាននាក់ ហើយសម្រាប់​កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ មកដល់ថ្ងៃនេះ យើងចាក់វ៉ាក់សាំង​ជូន​ពួកគាត់ បានចំនួនជិត១លានកន្លះហើយ។ ដូច្នេះនាខែកញ្ញា ភាពស៊ាំរបស់វ៉ាក់សាំង​ទៅលើស​រីរាង្គមនុស្ស កាន់តែបន្តថែមទៀត យើងនឹងបន្តផ្តល់វ៉ាក់សាំងដូសទី៣ ទៅលើប្រជាជនទាំងអស់ យ៉ាងតិចក៏១២លាននាក់ផងដែរ។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសង្ក់តធ្ងន់ថា វ៉ាក់សាំងដែលបានមកដល់កម្ពុជា ក្នុង​ខែសីហា ឆ្នាំ២០២១ គឺអត់មានរក្សាទុកទេ។ សម្តេចតេជោ បានបញ្ជាទាំងយប់ ឲ្យក្រុមការងារ​ចម្រុះ​ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូន នៅជួរមុខបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ក្នុងនាមមន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស​ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តែងតែផ្ញើសារតាមរយៈប្រព័ន្ធព័ត៌មាន​ជារៀងរាល់​ថ្ងៃទាំងអស់ ដោយក្រើនរំលឹកប្រជាពលរដ្ឋ កុំព្រងើយកន្តើយ កុំផ្តេកផ្តួលទៅលើលទ្ធផលដែល​យើង​កំពុងគ្រប់គ្រងសភាពការណ៍បាន ព្រោះថាប្រទេសជិតខាងយើង មិនទាន់ធូរស្រាលនោះទេ ហើយក៏មានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ខ្លាំងណាស់។

ប៉ុន្តែកម្ពុជា មានការគ្រប់គ្រងច្បាស់លាស់ មានគោលនយោបាយក្នុងការទប់ស្កាត់បានត្រឹមត្រូវ និង​មានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់ផ្នែកទាំងអស់ ​ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប្រជាពលរដ្ឋ​នៅក្នុងសហគមន៍។ ដូច្នេះយើងអាចគ្រប់គ្រងសភាពការណ៍បាន ក៏ប៉ុន្តែមិនមែនបានន័យថា​ទាំង​ស្រុងនោះទេ តែយើងគ្រប់គ្រងឲ្យមានស្ថេរភាព ដោយគ្មានការផ្ទុះរីករាលដាលទ្រង់ទ្រាយធំ។ ដូចនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តវិធានការណ៍ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm