ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden សម្រាប់ការគាំទ្ររបស់លោកចំពោះប្រទេសអ៊ុយក្រែន បន្ទាប់ពីការប្រកាសរបស់លោក Biden ក្នុងការបោះបង់ការប្រកួតប្រជែងតំណែងប្រធានាធិបតី។

លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «ការសម្រេចចិត្តដ៏រឹងមាំជាច្រើន ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយត្រូវបានគេចងចាំថាជាជំហានដ៏មុះមុត ដែលបានធ្វើឡើងដោយប្រធានាធិបតី លោក Biden ក្នុងការឆ្លើយតបទៅនឹងពេលវេលាដ៏លំបាក។ លោកបាននិយាយបន្ថែមថា យើងគោរពការសម្រេចចិត្តដ៏លំបាក ប៉ុន្តែរឹងមាំនៅថ្ងៃនេះ។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែនអរគុណចំពោះលោក Biden សម្រាប់ «ការគាំទ្រឥតងាករេ របស់លោកសម្រាប់ការប្រយុទ្ធដើម្បីសេរីភាពរបស់អ៊ុយក្រែន» រួមជាមួយការគាំទ្រទ្វេបក្សដ៏រឹងមាំ នៅក្នុងសហរដ្ឋអាមេរិក។
