អភិបាលខេត្តឧត្តរមានជ័យ ប្រាប់អាជ្ញាធរមូលដ្ឋានមិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ ត្រូវបម្រើពលរដ្ឋឲ្យអស់ពីចិត្ត ក្នុងការផ្តល់សេវាផ្សេងៗ

2024/07/22 07:28:12 pm        170

ឧត្តរមានជ័យ៖ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ដ្រីនៅតាមមូលដ្ឋានទាំងអស់ ដែល​ប្រជាពលរដ្ឋបោះឆ្នោតជូននោះ ត្រូវបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម ក្នុងការផ្តល់​សេវាផ្សេងៗ នៅ​ពេលប្រជាពលរដ្ឋត្រូវការ ​មិនត្រូវធ្វើជាមន្រ្តីជើង១០នោះទេ គឺត្រូវទុកប្រជាពលរដ្ឋជាម្ចាស់ ព្រោះពលរដ្ឋបានបោះឆ្នោតឲ្យអស់លោក និងត្រូវប្រើពាក្យសំដីទន់ភ្លន់ មិនត្រូវប្រើពាក្យសំដី​គំរោះគំរើយនោះទេ។

ថ្លែងបែបនេះ ក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មានការចូលរួមពីមន្ទីរស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបជាង ១៥០០នាក់ ស្ថិតក្នុងបរិវេណវត្តចុងកាល់ ភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២១កក្កដា ម្សិលមិញនេះ។

ក្នុងឱកាសនោះ​ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍បន្ដថា វេទិការធ្វើឡើងនៅពេលនេះ គឺផ្តោតសំខាន់ក្នុងគោលបំណង ដើម្បីស្វែងយល់ពីបញ្ហា ​និង​សំណូមពររួមទាំង​មតិយោបល់​បញ្ហា​ប្រឈមទុក្ខកង្វល់នានា របស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវលើកយក​មក​ដោះស្រាយ​ភ្លាមៗរួមគ្នា និងដើម្បីបង្ករភាព​ស្និទ្ធស្នាល​​បន្ថែមទៀត​រវាងថ្នាក់នាំ​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យកាន់តែមានភាព​ស្អិតរមួត​ល្អប្រសើរផងដែរ។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ​បានបន្ថែមទៀតថា ​ទុក្ខកង្វល់របស់​បងប្អូន​ប្រជាពលរដ្ឋគឺជា​បញ្ហា​របស់ថ្នាក់​ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់​ដែល​ត្រូវ​ផ្សារភ្ជាប់គ្នា​និងរួមគ្នា​ដើម្បីធ្វើការ​ដោះស្រាយ​បញ្ហាទាំង​អស់នេះ ជូនបងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស​ដើម្បី​បងប្អូន​ទទួលបានភាពកក់ក្តៅ​ផងដែរ។ ដោយឡែកចំពោះបញ្ហាក្មេងនើង ​និង​គ្រឿងញៀន ចោរលួច ឆក់ក្នុងមូលដ្ឋាន ត្រូវតែ​បង្រ្កាប​ឲ្យបានដាច់ខាត​មិនត្រូវឲ្យមានក្នុងមូលដ្ឋាន​រស់នៅរបស់​បងប្អូន​បន្តទៀតនោះទេ​ ដើម្បីភូមិឃុំទទួល​បាន​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋផងដែរ៕

 

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm