មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈឹង ទ័រ(Lai Ching-te)បាននិយាយកាលពីថ្ងៃអាទិត្យថា កោះនេះ ត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួន និងដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបដិសេធនូវអ្វីដែលលោកបាននិយាយថា ធ្លាប់ជាជំនឿខុសឆ្គងកាលពីមុន ដែលថាកោះនេះនឹងបម្រើជាមូលដ្ឋានដើម្បីចាប់យកប្រទេសចិនមកវិញ។

លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា និង គណបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន (DPP) របស់លោក តែងចង់ផ្ដាច់កោះតៃវ៉ាន់ពីប្រទេសចិន ជាជំហរមួយដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាញឹកញាប់ ដែលចាត់ទុកកោះនេះជាផ្នែកនៃទឹកដីចិនមិនអាចរំលោភបាន។
ថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំរបស់បក្ស DPP លោក Lai បាននិយាយថា អ្នកដែលបានប្រយុទ្ធដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យដល់កោះតៃវ៉ាន់ ច្បាប់អាជ្ញាសឹកបានបញ្ចប់ត្រឹមឆ្នាំ ១៩៨៧ មានការយល់ដឹងយ៉ាងច្បាស់អំពីកន្លែងរបស់កោះនេះនៅលើពិភពលោក។
លោក Lai ក៏បាននិយាយផងដែរថា ពួកគេ "មិនស្ទាក់ស្ទើរក្នុងការបង្ហូរឈាម និងប្រើជីវិតរបស់ពួកគេដើម្បីលុបបំបាត់គំនិតខុសឆ្គងដែលថា "តៃវ៉ាន់គឺជាមូលដ្ឋានដើម្បីដណ្ដើមយកដីគោកមកវិញ" នោះទេ ហើយបានបង្កើតគោលនយោបាយជាតិនៃការដាក់តៃវ៉ាន់ជាអាទិភាព ៕
