យោងតាមមន្ត្រីមន្ទីរពេទ្យ និងការរាប់សាកសពដោយអ្នកសារព័ត៌មានAP កាលពីថ្ងៃអាទិត្យ ២១ កក្កដាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទាំងយប់ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ រួមទាំងស្ត្រី និងកុមារនៅដែនដីហ្កាហ្សា។

ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរៀបចំចាកចេញនៅថ្ងៃចន្ទនេះ ទៅកាន់សហរដ្ឋអាមេរិក ជាទីដែលគេរំពឹងថាលោកនឹង ជួបលោកប្រធានាធិបតី Joe Biden និងថ្លែងទៅកាន់សភាដើម្បីបំភ្លឺបញ្ហាសង្រ្គាមរបស់លោកសម្រាប់ការប្រយុទ្ធគ្នាយៈពេល៩ខែប្រឆាំងក្រុមហាម៉ាស ខណៈការចរចាបទឈប់បាញ់នៅតែបន្ត។

លក្ខខណ្ឌមនុស្សធម៌ដែលមិនច្បាស់លាស់រួចទៅហើយនៅខាងក្នុងដែនដីហ្កាហ្សារងការឡោមព័ទ្ធដោយអ៊ីស្រាអែល កាន់តែធ្ងន់ធ្ងរ ស្របពេលរកឃើញជំងឺគ្រុនស្វិតដៃជើង ខណៈប្រជាពលរដ្ឋប្រមាណ២,៣លាននាក់ រស់នៅដោយគ្មាន អាហារគ្រប់គ្រាន់ គ្មានទឹកប្រើប្រាស់ និងគ្មានអនាម័យ ដែលភាគច្រើនត្រូវបានភៀសខ្លួនខ្លួនជាបន្តបន្ទាប់។ ដាននៃមេរោគត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកស្អុយក្នុងតំបន់ហ្កាហ្សា។ អង្គការសុខភាពពិភពលោកបាននិយាយថា គ្មាននរណាម្នាក់ត្រូវបានព្យាបាលសម្រាប់ រោគសញ្ញាដែលបណ្តាលមកពីការឆ្លងមេរោគនោះទេ។
ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានប៉ះចំជំរំជនភៀសខ្លួនប៊ើរ៉េច( Bureij)កណ្ដាលតំបន់ហ្កាហ្សាជាទីដែលមនុស្ស៩នាក់បានស្លាប់រួមទាំងកុមារ២នាក់ និងនៅភាគខាងត្បូងទីក្រុង Khan Younisជាទីដែលមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់រួមទាំងក្មេងស្រី២នាក់៕