ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រសាសន៍ប្រាប់ថា នៅថ្ងៃទី២២ ខែកក្កដានេះថា កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ កំពុងត្រៀមទៅចំណុច ដែលមានការសង្ស័យថា ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្បែរតំបន់អូរសោម។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ មានប្រសាសន៍ថា៖«បន្ទាប់ពីមានការសង្ស័យ គឺយើងបានទម្លាក់កម្លាំងពីលើចុះតាមឧទ្ធម្ភាគចក្រចុះទៅ ដោយសារតំបន់នោះដើរព្រៃមិនបានទេ ពោលគឺ ព្រៃក្រាស់ ហើយក៏មានឧបសគ្គច្រើនថែមទៀតផង»។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាបន្ថែមថា កម្លាំងបានរុករកនៅជុំវិញតំបន់អូរសោមនោះហើយ ដែលមានកម្លាំងជាច្រើន ចុះតាមឧទ្ធម្ភាគចក្រ ទម្លាក់ខ្សែពួរចុះទៅតែម្តង ហើយអាកាសធាតុក៏អំណោយផល តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលអាចមានសង្សឹមថា នឹងអាចរកឃើញឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងរួមជាមួយនឹងមនុស្ស២នាក់ក្នុងពេលឆាប់ៗនេះ៕