បក្សប្រជាធិបតេយ្យកំពុងភ្នាល់ប្រឆាំងនឹងប្រវត្តិរើសអើងភេទរបស់អាមេរិក បើផ្ដល់បេក្ខភាពទៅលោកស្រី Harris

2024/07/22 01:55:01 pm        88

គណបក្សប្រជាធិបតេយ្យនឹងត្រូវធ្វើការប្រថុយប្រថានជាប្រវត្តិសាស្ត្រ ប្រសិនបើពេលនេះខ្លួនងាកទៅជ្រើសរើសអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ឱ្យក្លាយជាបេក្ខភាពប្រធានាធិបតីរបស់បក្ស ដោយភ្នាល់ថាស្ត្រីស្បែកខ្មៅម្នាក់អាចយកឈ្នះលើការរើសអើងជាតិសាសន៍ ការរើសអើងភេទ និងកំហុសផ្ទាល់ខ្លួនក្នុងនាមជាអ្នកនយោបាយ ដើម្បីយកឈ្នះលើបេក្ខភាពគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។

លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសថាលោកនឹងបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញ ហើយបានគាំទ្រលោកស្រី Harris។ ក្នុងពេលជាងពីរសតវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យ អ្នកបោះឆ្នោតអាមេរិកបានជ្រើសរើសប្រធានាធិបតីស្បែកខ្មៅតែម្នាក់គត់ និងមិនធ្លាប់ជាស្ត្រីនោះទេ ដែលជាកំណត់ត្រាធ្វើឱ្យសូម្បីតែអ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួនឆ្ងល់ថា តើលោកស្រី Harris អាចពុះពារឧបសគ្គដ៏លំបាកនេះបានដែរឬទេ។

លោកស្រី Harris នឹងប្រឈមមុខនឹងបញ្ហាធំៗផ្សេងទៀតដូចជា ប្រសិនបើត្រូវបានជ្រើសរើសមែន លោកស្រីនឹងមានពេលត្រឹមតែ ៣ខែប៉ុណ្ណោះដើម្បីធ្វើយុទ្ធនាការ ព្រមទាំងបង្រួបបង្រួមបក្ស និងម្ចាស់ជំនួយឱ្យគាំទ្រ ប៉ុន្តែអ្នកប្រជាធិបតេយ្យជាច្រើននៅតែមានសង្ឃឹម។ លោកស្រី Harris មានវ័យ ៥៩ឆ្នាំ ពោលគឺក្មេងជាងលោក Trump ពីរទសវត្សរ៍ និងជាមេដឹកនាំនៅក្នុងបក្សស្តីពីសិទ្ធិរំលូតកូន ដែលជាបញ្ហាដែលទាក់ទងនឹងអ្នកបោះឆ្នោតវ័យក្មេង និងជាមូលដ្ឋានរីកចម្រើនរបស់បក្សប្រជាធិបតេយ្យ។

ប៉ុន្តែទោះជាទទួលបានការសរសើរក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្ដី ក៏អ្នកប្រជាធិបតេយ្យមួយចំនួននៅតែមានការព្រួយបារម្ភអំពីភាពរង្គោះរង្គើរបស់លោកស្រី Harris ក្នុងតំណែងរយៈពេលពីរឆ្នាំដំបូងរបស់ខ្លួន ពេលខ្លីពេកសម្រាប់យុទ្ធនាការ ហើយភាគច្រើនគឺការបារម្ភជុំវិញប្រវត្តិដ៏យូរលង់នៃការរើសអើងជាតិសាសន៍ និងភេទនៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am