កោះកុង៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្តីអន្តរក្រសួង និងលោក អៀង ដាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានពិនិត្យ និងប្រគល់ទទួលផ្លូវគ្រួសក្រហម១ខ្សែ មានប្រវែង១២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ បន្ទាប់ពីជួសជុលថែទាំបញ្ចប់សុពលភាព៦ខែកន្លងទៅ។
តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ផ្លូវ១ខ្សែនេះ កន្លងទៅបានអស់សុពលភាពប្រើប្រាស់បង្កអោយលំបាកធ្វើដំណើរសម្រាប់ពលរដ្ឋ និងអ្នកទេសចរ ទើបមន្ទីរបានលើកជាគម្រោងជួសជុលថែទាំខួបអោយល្អប្រសើរឡើងវិញ។
ឯកឧត្តមរដ្ឋលេខាធិការ អះអាងទៀតថា ផ្លូវលំគ្រួសក្រហម ព្រះអង្គកែវ និងគិរីរម្យ៣ ភូមិព្រះកែវ ឃុំដងពែង ស្រុកស្រែអំបិល ធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ច្រើនផ្នែកវិស័យសង្គមកិច្ច ទេសចរណ៍ សុខាភិបាល និងវប្បធម៌។ ហើយក្រសួង នឹងពិនិត្យលទ្ធភាព ដើម្បីបន្តជួសជុលកំណាត់ផ្លូវនេះទៀតផងដែរ៕អត្ថបទ៖ ឈឹម មករា







