អគ្គលេខាធិការរងUN៖ សម្តេចតេជោមិនត្រឹមតែរកសន្តិភាពជូនកម្ពុជា​ប៉ុណ្ណោះទេថែមទាំង​ជួយ​ដល់បណ្តាប្រទេសនៅលើពិភពលោកថែមទៀត

2024/07/22 09:58:50 pm        274

លោក Atul KHARE អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែកគាំទ្រ​ប្រតិបត្តិការបានអះអាងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា​ប្រធាន​ព្រឹទ្ធសភា មិនត្រឹម តែខិតខំស្វែងរកសន្តិភាពជូនដល់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែម​ទាំងផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈ​ការ​បញ្ជូន​កម្លាំ​ងរក្សាសន្តិភាពរបស់កម្ពុជា(កងទ័ព មួកខៀវ)ផងដែរ។

ការលើកឡើងរបស់អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិរូបនេះ គឺបានធ្វើឡើងនៅក្នុង កិច្ច​ជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

លោក Atul KHARE បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់ចម្ងាយផ្លូវ​ពោរពេញ​ដោយ​សង្រ្គាម​យូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។ លោក«ក៏សូមអបអរសាទរ និងសូម​កោត​សរសើរ​យ៉ាង​ស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលមិនមែនត្រឹម​ជា​មេដឹកនាំដែ​ល​នាំ​មក​នូវ​សន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់​សន្តិភាព​ទៅ​ដល់​បណ្តាប្រ​ទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូន​កម្លាំ​រក្សា​សន្តិភាព​របស់​កម្ពុជា​ទៅកា​ន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមកផងដែរ»។

លោក Atul KHARE បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាពក្នុងពិភពលោក ជាពិសេសការធ្វើជា​ម្ចាស់​ផ្ទះរៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ​“កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការអ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ​២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។ សកម្មភាពដ៏អស្ចារ្យនេះបង្ហាញឱ្យឃើញថា កម្ពុជា​ស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញ​ពី​ប្រទេស​ធ្លាប់​ទទួល​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាល​កង​ទ័ព​រក្សា​សន្តិភាព​ផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និង​កង​ទ័ព​បោស​សម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព ជាដើម។

នៅក្នុង​កិច្ចជំនួបនោះដែរលោក អគ្គលេខាធិការរងអ.ស.ប. បានលើកឡើងផង​ដែរ​ថា​កង​ទ័ព​មួក​ខៀវ​កម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហាន​ប្រកប​ដោយ​ភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ហើយលោក​ក៏​បាន​សម្តែង​នូវ​សេចក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកមរណទុក្ខជាមួយ សម្តេចតេជោ ចំពោះ​ការបាត់បង់អាយុជីវិតនាយទាហានមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសក​កម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រអ.ស.ប.នេះ។លោកបានបញ្ជាក់បន្ថែមថា បើទោះបីជា អ.ស.ប. បានផ្តល់​ប្រាក់​ធានា​រ៉ាប់រងអាយុជីវិត ជូនយុទ្ធជនដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យ​ល់​ច្បាស់​ថា​មិនអាចធ្វើឱ្យពួកគេមានជីវិតឡើងវិញបាននោះទេ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចពិតជារីក​រាយ​ណាស់​ដោយ​បាន​ដឹងថា លោក បានទៅទស្សនាខេត្តសៀមរាប និងព្រះវិហារ និង បាន​ឃើញ​ដោយ​​ផ្ទាល់​នូវការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យជាពិសេសការបោសសម្អាតមីននៅកម្ពុជា ដោយ​ឯកឧត្តមបានធ្វើដំណើរតាមផ្លូវដោយគ្មានការភ័យខ្លាច។

សម្តេច​តេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​មាន​សង្រ្គាម​រ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មក និងមានលទ្ធភាព​បញ្ជូន​កង​ទ័ព​មួក​ខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។

សម្តេច​តេជោ ប្រធានព្រឹទ្ធសភាកម្ពុជាក៏បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែល​កម្ពុជា​ត្រូវ​បានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះ​សម្រាប់​កម្ម​វិធី​ភាព​ជាដៃគូត្រី​ភាគី​រក្សា​សន្តិភាព​របស់​អ.ស.ប.ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ និង​ប្រទេស​ជប៉ុន​។ កម្ពុជា​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំ​ផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញ​ក្នុង​ការ​បោស​សម្អា​ត​មីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេចបានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។ ក្នុងន័យនេះ ក្រៅពីប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូន​មន្រ្តី​មក​រៀន​ជំនាញ​បោស​សម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។ កម្ពុជា​ចាំ​ច្បាស់​ណាស់​ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួក​ខៀវ​ជួយ​ប្រទេស​ទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm