បញ្ជូនជនខ្លួនសង្ស័យម្នាក់ទៅតុលាការពីបទឆបោកលុយនាំពលករទៅប្រទេសកូរ៉េ

2024/07/22 10:07:51 pm        318

កម្លាំងនគរបាលខេត្តកំពត នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូន​ខ្លួន​ជន​សង្ស័យ​ម្នាក់ ទៅសាលាដំបូងក្រោមបទឆបោកលុយ​ប្រជាពលរដ្ឋ​ដោយភូតភរ​ថា​នាំកូន​ចៅទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាល​ព្រហ្មទណ្ឌខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់​នៅ​ភូមិ​អូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​២២​គ្រួសារ​នូវ​ការ​ខាត​បង់​ប្រាក់​អស់​៤៦.៣០៥ដុល្លារចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោក​ថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជា​ដល់​មន្ត្រី​ជំនាញ​ខេត្តសហការ​ជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច​ចុះ​ស្រាវជ្រាវ​ក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតដោយនាំជនសង្ស័យមកសាកសួរ និងមាន​ការណែនាំ​ពី​តំណាង​អយ្យការអមសាលាដំូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោម​គំនិត​ផ្តួច​ផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញសម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុង​នាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ៥០០ដុល្លារ ឈ្មោះសាន់ សុកវី មាន​តួនាទី​ចាំ​ទំនាក់​ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើត​គណនី​ធនាគារ សម្រាប់​ទទួល​លុយ​ពី​អ្នក​ដាក់​ពាក្យ​ធ្វើ​កា​រ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់​ពី​ភ្ញៀវ​បង់មុន​៥០​ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ។

ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួល​អ្នក​ដាក់​ពាក្យ​ប្រមាណ​២០០​នាក់​មក​ពី​បណ្តារាជធានីខេត្តចំនួន១២ និងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។ ដោយ​សារ​កូន​ចៅ​មិន​បានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជន​សង្ស័យ​ប្រាប់​ថា​លុយ​ទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗ​ក្រោយ​ពេល​ភ្ញៀវ​បង់ឱ្យ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm