បុគ្គលិក និងអតិថិជនទាំងអស់របស់អម្រឹតនឹងទទួលបានការបញ្ចុះថ្លៃសិក្សាយ៉ាងពិសេស ពីសាលារៀនគ្រូយើង

2024/07/22 10:13:15 pm        402

សាលារៀនគ្រូយើង សាខាភ្នំពេញ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅព្រឹកថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុង​គោលបំណងកសាងទំនុកចិត្ត និងពង្រឹងភាពរឹងមាំសម្រាប់ស្ថាប័នទាំងពីរ និងដើម្បី​ជា​ប្រយោជន៍​សម្រាប់សាធារណៈ និងបុគ្គលិកនៃស្ថាប័នទាំងពីរ។

លោកគ្រូ យិន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក នៃសាលារៀនគ្រូយើង នៅ​ក្រោយ​ចប់​ពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា កិច្ច​ព្រមព្រៀងកិច្ចគ្នាក្នុងពេលនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន និងបុគ្គលិក​របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ដោយពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃពី ២០ ទៅ ៣០%​ភ្លាមៗ​នៅ​ពេលដែលបញ្ចូនបុត្រាបុត្រីមកសិក្សារនៅសាលារៀនគ្រូយើង សាខាភ្នំពេញ។ លោក​បាន​បន្ថែម​ថា ការចាប់ដៃគូជាមួយ អម្រឹត នេះដែរ គឺជាឱកាស​មួយ​សម្រាប់​ការ​ពង្រីក​កេរ្តិ៍​ឈ្មោះ​សា​លាកាន់តែរីកសុះសាយបន្ថែមទៀត ខណៈសាលារៀន​គ្រូយើង​បាន​ដំណើរ​ការ​រ​ហូត​មក​ដល់​ពេល​នេះ មានរយៈពេលជាង ២០ឆ្នាំមកហើយ នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

លោក តាន់ យូហៃ នាយកអង្គភាពផ្នែកលក់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានទទួលស្គាល់ថា កិច្ច​សហការគ្នានេះដែរ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះស្ថាប័ន​ទាំងពីរ​មាន​បំណង​ដូចគ្នា​ដើម្បី​បំពេញ​ឲ្យ​គ្នាទៅវិញទៅមក។ លោកបានបន្តថា ដោយសារសាលារៀនគ្រូ​យើង​មាន​ទស្សនៈ​ដ៏​វែង​ឆ្ងាយ ក្រៅពីការបណ្តុះបណ្តាលកូនខ្មែរឲ្យមានចំណេះដឹងប្រកបដោយគុណភាព ថែមទាំង​មាន​មហិ្ឆចតាជំរុញកូនខ្មែរអាចបន្តការសិក្សានៅក្រៅប្រទេសថែមទៀតផង ក្នុងគោលដៅ​លើក​មុខ​មាត់​ប្រទេសកម្ពុជាឲ្យស្មើមុខ ស្មើមាត់ជាមួយប្រទេសដទៃ និងដើម្បីរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេ​សជាតិឲ្យកាន់តែរីកច្រើន តាមរយៈវិស័យអប់រំនៅកម្ពុជាទើបអម្រឹតសម្រេច​ចិត្តក្នុង​ការ​បង្កើត​ភាពជាដៃគូក្នុងពេលនេះ។

សូមបញ្ជាក់ជូនថា ដើម្បីទទួលបាននូវលក្ខខណ្ឌការបញ្ចុះតម្លៃសិក្សា ពីសាលារៀនគ្រូយើង ចំពោះ​បុគ្គលិករបស់ អម្រឹត ត្រូវបង្ហាញកាតសម្គាល់ ឬគណនី ដែលមាននៅ​ក្នុង​កម្ម​វិធី​សេវា​ធនាគារ​ចល័តរបស់អម្រឹត ឬកាត ATM ឬបណ្ណព័ត៌មានគណនី ឬសៀវភៅសន្សំ​ដែល​ចេញ​ដោយ​អម្រឹត​នៅ​ពេលចុះឈ្មោះបង់ថ្លៃសិក្សា។ ដោយឡែក ចំពោះអតិថិជនរបស់អម្រឹត ត្រូវបង្ហាញ​គណនី​ដែល​មាននៅក្នុងកម្មវិធីសេវាធនាគារចល័ត ឬកាត ATM ឬបណ្ណព័ត៌មានគណនី ឬ​សៀវភៅ​សន្សំដែលចេញដោយអម្រឹត នៅពេលចុះឈ្មោះបង់ថ្លៃសិក្សា។ ការផ្តល់ជូនតម្លៃ​ពិសេស​នេះ គឺសម្រាប់តែការបង់ថ្លៃសិក្សាសរុបប្រចាំឆ្នាំតែប៉ុណ្ណោះនៅសាលារៀនគ្រូយើង សាខា​ភ្នំពេញ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        161
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm